ស្អែក​កម្ពុជា​ត្រូវ​ប្រកួត​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​ហើយ​!​ ​តើមាន​ពាក្យ​អ្វី​ជូនពរ​គោព្រៃ​កម្ពុជា​ទេ​?​

​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ក្នុង​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​ ​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​ឆ្នាំ2019​(​ស្អែកនេះ​)​ ​វេលា​ម៉ោង​ ​7ល្ងាច​ ​ដែល​ត្រូវ​នឹង​ម៉ោង​ ​11យប់​នៅ​កម្ពុជា​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ជើង​ទី1​ ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ ​2ទល់នឹង0​។​ ​ដោយសារតែ​ប្រទេស​នេះ​មិន​មាន​ស្ថិរភាព​នយោបាយ​ ​ទើប​តម្រូវ​ឱ្យ​ខ្ចី​ប្រទេស​កាតារ​ ​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​សិន​សម្រាប់​ជើង​ទី2​ ​ជាមួយនឹង​កម្ពុជា​លើក​នេះ​។​

​ចំពោះ​ការ​សិទ្ធិ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​ដោយ​ស្របច្បាប់​មក​កម្ពុជា​ ​នៅ​មិនទាន់​មានការ​ទទួល​បាន​នៅឡើយ​ទេ​ ​ដោយសារតែ​អ្នក​ដែល​កាន់​សិទ្ធិ​ផ្សាយ​ផ្ទាល់​នៃ​ការប្រកួត​នេះ​មិនទាន់​បាន​ឆ្លើយតប​នៅឡើយ​រហូត​មកទល់​ពេលនេះ​៕​

Advertisement