Jessa​ ​Khan​ ​វ័យ​ ​17ឆ្នាំ​សោះ​ ​តែ​ឈ្នះ​មេដាយមាស​រាប់​ភ្លេច​ ​តើ​នាង​ហ្វឹកហាត់​ ​ជូ​ជី​តស៊ូ​ ​តាំងពី​ពេលណា​?​

​Jessa​ ​Khan​ ​កីឡាការិនី​កម្ពុជា​ ​ដែល​ជា​ម្ចាស់​ជើងឯក​អូឡាំពិក​កីឡា​អាស៊ី​តំណាង​ឱ្យ​កម្ពុជា​ ​ការពិត​ទៅ​ទើបតែ​មាន​អាយុ​ ​17ឆ្នាំ​នៅឡើយ​ ​តែ​ហេតុអ្វី​បាន​ជាង​នាង​ពូកែ​យ៉ាងនេះ​ ​តើ​នាង​ហ្វឹកហាត់​តាំងពី​ពេលណា​មក​?​

​ការពិត​ទៅ​ ​Jessa​ ​Khan​ ​គឺជា​កូនកាត់​ខ្មែរ​-​អេស្ប៉ាញ​ ​ដែល​រស់នៅ​ ​Corpus​ ​Christi​ ​រដ្ឋ​តិច​សាស់​ ​សហរដ្ឋអាមេរិក​ ​ខណៈ​ដែល​ម្តាយ​ជា​ជនជាតិ​អេស្ប៉ាញ​ ​ឪពុក​ជា​ជនជាតិ​ខ្មែរ​កើត​នៅ​ភ្នំពេញ​។​ ​នាង​ចាប់ផ្តើម​ហ្វឹកហាត់​តាំងពី​នៅ​តូច​ ​ពោល​គឺ​តាំងតែពី​នាង​នៅ​មាន​អាយុ​ ​8ឆ្នាំ​ម្ល៉េះ​ ​និង​លេចធ្លោ​ខ្លាំង​នៅក្នុង​ការប្រកួត​របស់​សាលា​ ​ដែល​ធ្វើ​ឱ្យ​នាង​ក្លាយជា​តំណាង​របស់​សាលា​ចេញទៅ​ប្រកួត​ពានរង្វាន់​ជាច្រើន​ទាំង​លំដាប់ថ្នាក់​ជាតិ​ ​និង​ពិភពលោក​ជាច្រើន​ ​ហើយ​គូប្រកួត​ពិតជា​ពិបាក​ក្នុង​ការ​យកឈ្នះ​ ​និង​កម្រមាន​អ្នកណា​យកឈ្នះ​នាង​បាន​ណាស់​។​

​កីឡាការិនី​ ​ជូ​ជី​តស៊ូ​ ​កម្ពុជា​ ​វ័យ​ ​17ឆ្នាំ​រូប​នេះ​ ​ទើបតែ​ទទួល​បាន​មេដាយមាស​កម្រិត​ពិភពលោក​ ​2ទៀត​ជូន​កម្ពុជា​។​ គិត​មកដល់ពេលនេះ​ ​នាង​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ក្នុង​តំបន់​ ​អាមេរិក​ ​អឺរ៉ុប​ ​និង​ពិភពលោក​ជាច្រើន​ ​និង​ឈ្នះ​មេដាយមាស​ស្ទើរតែ​គ្រប់​ព្រឹត្តិ​ការណ៍​ប្រកួត​៕​


Advertisement