គុនដាវ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ ​2គ្រឿង​ទៀតហើយ​ពី​ប្រទេស​សិង្ហបុរី​

​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​កីឡា​ក​រិនី​ ​ឆាយ​ ​លី​ន​លី​ ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ម្នាក់ឯង​រហូត​ទៅដល់​ ​2គ្រឿងក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ ​9នាក់​ដែល​មាន​ភារកិច្ច​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​គុនដាវ​ជ្រើសរើស​ជើងឯក​សាកល​វិទ្យាល័យ​អាស៊ី​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​សិង្ហបុរី​។​

គួរ​រំឭក​ផង​ដែរ​ថា​ ​កីឡាការិនី​ ​ឆាយ​ ​លី​ន​លី​ ​ធ្លាប់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើឆាកអន្តរជាតិ​សម្រាប់​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​រួចមក​ហើយ​ ​បន្ទាប់ពី​រូប​នាង​ដណ្តើម​បាន​មេដាយ​ប្រាក់​ពី​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​កាលនោះ​ ​គឺជា​មេដាយ​ប្រាក់​លើក​ទី1​ ​របស់​កីឡាការិនី​រូប​នេះ​ ​ហើយក៏​ជាលើកដំបូង​សម្រាប់​សហព័ន្ធ​កីឡា​មួយ​នេះ​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ2008​ ​មក​ ​ហើយ​សហព័ន្ធ​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធ​កម្រិត​អាស៊ាន​ម្តង​ដែរ​កាលពី​ឆ្នាំ2013​។​

​ចំពោះ​មេដាយ​ដែល​កីឡាការិនី​រូប​នេះ​រកបាន​គឺ​ ​បាន​ពី​ការប្រកួត​ ​2វិញ្ញា​សា​ផ្សេង​ៗ​គ្នា​ ​គឺ​វិញ្ញាសា​កាប់​ដាវ​ឯកត្តជន​ ​និង​ ​វិញ្ញាសា​ដាវ​ធំ​ឯកត្តជន​។​ ​ព្រឹត្តិ​ការណ៍​ខាងលើ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី8​ ​មក​ម្ល៉េះ​ ​ហើយ​បាន​បញ្ចប់​កាលពី​ថ្ងៃទី10​ ​ខែមិថុនា​កន្លងទៅ​ ​ដោយមាន​អត្តពលិក​មក​ពី​គ្រឹះស្ថាន​អប់រំ​ចំនួន18​ ​ស្មើនឹង​កីឡាករ​-​កីឡាការិនី​ ​173នាក់​ចូលរួម​ ​ក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​កម្ពុជា​ ​5រូប​ ​និងកីឡា​ការិនី​ ​4រូប​ផង​ដែរ​ ​៕​


Advertisement