កម្ពុជា​កក់​កៅអី​វគ្គ​ជម្រុះ​ជុំ​បន្ត​ ​បន្ទាប់ពី​ឈ្នះ​ប៉ាគីស្ថាន​ដាច់​

​ការប្រកួត​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ដំបូង​បាន​បញ្ចប់​ហើយ​ ​ដោយ​លទ្ធផល​ក្រុម​កម្ពុជា​បាន​កក់​កៅអី​ក្នុង​វគ្គ​ជម្រុះ​ជុំ​បន្ទាប់​ទៅទៀត​ ​ក្រោយពី​បាន​យកឈ្នះ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ក្នុង​លទ្ធផល​សរុប​ទាំង​ ​2ជើង​ ​4ទល់នឹង1​។​

​រំឭក​ដែរ​ថា​ ​ក្រុមបាល់ទាត់​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ប៉ាគីស្ថាន​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​FIFA​ ​World​ ​Cup​ ​2022​ ​ទាំង​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​នៅ​កម្ពុជា​ឈ្នះ​ ​2​-​0​ ​កាលពី​ថ្ងៃទី6​ ​ខែមិថុនា​ ​ខណៈ​ជើង​ទី2​ ​ឈ្នះ​ដោយ​លទ្ធផល​ ​2​-​1​ ​សរុប​គ្រាប់​បាល់​ទាំង​ ​2លើក​ ​4​-​1​។​

ដូចនេះ​មានន័យថា​ ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ជាមួយនឹង​ប្រទេស​ចំនួន​ ​35ទៀត​ដើម្បី​ចាប់​ពូល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ជា​បន្ត​ទៀត​ ​ដើម្បី​ដណ្តើម​កៅអី​ទៅ​ប្រកួត​ ​World​ ​Cup​ ​2022​ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​កាតារ​៕​


Advertisement