ជម្រើសជាតិ​បាល់ទាត់​នារី​អាមេរិក​ ​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ​ក្រោយ​លត់​ថៃ​ ​យ៉ាង​ចាស់ដៃ​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​របស់​ប្រទេស​ថៃ​បាន​បរាជ័យ​យ៉ាងដំណំ​ ​13ទល់នឹង0​ ​ក្នុង​ការប្រកួត​ ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​Women’s​ ​World​ ​Cup​ ​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​បារាំង​។​

​ក្នុង​ការប្រកួត​បើកឆាក​ពូល​ ​F​ ​ដែល​មាន​អាមេរិក​ ​ស៊ុយអែត​ ​ថៃ​ ​និង​ឈីលី​ ​ក្រុមជម្រើសជាតិ​នារី​អាមេរិក​ត្រូវ​ប៉ះ​ក្រុម​ថៃ​កាលពី​ថ្ងៃទី11​ ​មិថុនា​កន្លងទៅ​។​ ​ជា​លទ្ធផល​ ​អាមេរិក​បាន​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល​ដ៏​មិន​នឹកស្មាន​ដល់​ ​13ទល់0​ ​ខណៈ​កីឡាការិនី​ ​Alex​ ​Morgan​ ​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ ​ដោយ​រកបាន​ ​5គ្រាប់​តែម្នាក់ឯង​។​

​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​មក​ពី​តំបន់​អាស៊ាន​ដែល​បាន​មក​ប្រកួត​ក្នុង​យុទ្ធនាការ​ ​Women​ ​World​ ​Cup​ ​មួយ​នេះ​ ​បំបែក​កំណត់ត្រា​ក្រុម​នារី​ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​បង្អស់​ក្នុង​ពិភពលោក​លោក​ពីមុន​របស់​អាហ្សង់ទីន​ ​ដែល​កាលនោះ​ចាញ់​អាល្លឺម៉ង់​ ​11​-​0​ ​កាលពី​ឆ្នាំ2007​៕​


Advertisement