សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ឧបត្ថម្ភ​ប្រាក់​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ ​3ម៉ឺន​ ​7ពាន់​ដុល្លា​ ​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ប៉ាគីស្ថាន​ ​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​វិញ​ត្រឡប់​មក​ពី​ប្រទេស​កាតារ​វិញ​ដោយ​សុវត្ថិភាព​ហើយ​ ​ដោយមាន​ការ​ទទួលស្វាគមន៍​យ៉ាង​រាក់ទាក់​ពីសំណាក់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​។​

​ថ្នាក់ដឹកនាំ​ ​គ្រូបង្វឹក​ ​និង​គ្រូ​ជំនួយ​ ​រួម​ទាំង​មន្ត្រី​កីឡា​ក៏ដូចជា​កីឡាករ​ទាំងអស់​សរុប​ ​37នាក់​ ​នឹង​ទទួល​បាន​ម្នាក់​ ​1ពាន់​ដុល្លារ​អាមេរិក​ ​ពោល​គឺ​ ​សរុប​មាន​ចំនួន​ ​37,000ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ផ្ដល់​ផ្ទាល់ដៃ​ដោយ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ឯ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃទី12​ ​ខែមិថុនា​ ​ឆ្នាំ2019​៕​

Advertisement