ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ ​2ខែ​ ​ត្រៀម​ស៊ី​ហ្គេម​

​ឆ្លងកាត់​ការ​ហ្វឹកហាត់​បន្ថែម​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ចិន​មួយរយៈពេល​កន្លងមក​ ​ឥឡូវនេះ​ក្រុមជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​នឹង​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ ​រយៈពេល​ ​2ខែ​ ​ដើម្បី​ត្រៀម​យុទ្ធសាស្ត្រ​បន្ត​ក្នុង​បេសកកម្ម​នៅ​កីឡា​ស៊ី​ហ្គេម​។

លោក​ ​Jun​ ​Li​ ​គ្រូបង្វឹក​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ស្ថានភាព​ក្រុម​ទាំងមូល​ថា​ ​រៀងរាល់​ការប្រកួត​ ​លោក​ក៏ដូចជា​តំណាង​ក្រុម​នី​មួយ​ៗ​តែងតែ​ចង់បាន​លទ្ធផល​ល្អ​។​ ​ទន្ទឹម​នោះ​ ​អ្វី​ដែល​លោក​ចង់​ឃើញ​គឺ​ ​កីឡាករ​គ្រប់រូប​ ​ត្រូវ​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ ​ដូច្នេះ​ទើប​គ្រូបង្វឹក​នឹង​ដឹង​ថា​ ​តើ​កីឡាករ​ណា​ម្នាក់​ល្អ​ ​ឬ​ខ្វះខាត​កន្លែងណា​។​

​យ៉ាងណាក៏ដោយ​ ​ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ខែមុន​នេះ​ ​លោក​ថា​ ​គឺ​គ្រាន់តែ​ជា​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ ​និង​សមត្ថភាព​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ការ​ចេញទៅ​ចិន​លើក​នេះ​ ​គឺ​លោក​នឹង​បង្វឹក​សម្រេច​សម្រួចចុង​ក្រោយ​ ​ខណៈ​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ចុងឆ្នាំ​នេះ​នៅ​ហ្វីលីពីន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹងអាច​យកឈ្នះ​ក្រុមក្នុង​តំបន់​អាស៊ាន​នេះ​បាន​៕​

Advertisement