មាន​ពាក្យ​អ្វី​ជូនពរ​ ​Honda​ ​ទេ​?​ ​ថ្ងៃនេះ​ជា​ថ្ងៃខួបកំណើត​ ​ឈាន​ចូល​ ​33ឆ្នាំ​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Keisuke​ ​Honda​ ​ទើបតែ​នាំ​ភាព​ជោគជ័យ​មក​ជូន​កម្ពុជា​ ​ក្រោយពី​បាន​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​ឱ្យ​ឆ្លងផុត​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ដំបូង​។​ ​នៅ​ថ្ងៃទី13​ ​ខែមិថុនា​ ​ឆ្នាំ2019នេះ​ ​គឺជា​ថ្ងៃកំណើត​ទី33​ ​របស់​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​លេខ1​ ​របស់​ជប៉ុន​។​

​Keisuke​ ​Honda​ ​គឺជា​ជនជាតិ​ជប៉ុន​មួយ​រូប​ដែល​ដក់​ចិត្តស្រឡាញ់​កម្ពុជា​ ​ក្រោយពេល​ដែល​មក​កម្ពុជា​ ​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​ជម្រើសជាតិ​ជប៉ុន​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ជាមួយនឹង​កម្ពុជា​។​ ​ដោយសារ​មើលឃើញ​ពី​សម្ទុះ​នៃ​អ្នកគាំទ្រ​ ​និង​ទឹកចិត្ត​ខំប្រឹង​ប្រែង​លេង​របស់​កីឡាករ​កម្ពុជា​ ​កីឡាករ​រូប​នេះ​បាន​ចំណាយ​ទុន​ជាច្រើន​ក្នុង​ការដឹកនាំ​ក្លិប​បាល់ទាត់​ខេត្តសៀមរាប​ ​រហូត​ក្រុម​មួយ​នេះ​បាន​ឡើង​មកលេង​នៅ​លី​ក​កំពូល​កម្ពុជា​។​

​ដោយសារ​ស្រឡាញ់​បាល់ទាត់​កម្ពុជា​ខ្លាំងពេក​ ​ក្នុង​ឆ្នាំ2018​ ​រូបគេ​ក៏បាន​ស្ម័គ្រចិត្ត​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដោយ​មិន​យក​កម្រៃ​អ្វី​ទាំងអស់​រយៈពេល​ ​2ឆ្នាំ​ ​ដូច​ពាក្យ​ដែល​កីឡាករ​រូប​នេះ​ ​បាន​និយាយ​កាលពី​ ​4ឆ្នាំមុន​ ​បន្ទាប់ពី​ជួយ​ឱ្យ​ជប៉ុន​យកឈ្នះ​កម្ពុជា​ ​2ទល់នឹង0​ ​ថា​ ​”​រូបគេ​នឹង​ត្រឡប់​មក​ជួយ​បាល់ទាត់​កម្ពុជា​ ​ដោយសារតែ​ចូលចិត្ត​បាល់ទាត់​កម្ពុជា​”​៕​


Advertisement