កូនប្រុស​តារា​សម្តែង​ហូលី​វូដ​ខ្មែរ​នៅ​បារាំង​ ​ជាប់​ជម្រើស​តំបន់​ចូលរួម​ក្នុង​ពានរង្វាន់​ប្រចាំ​ប្រទេស​បារាំង​

​កុមារា​ ​Loic​ ​Chan​ ​ដែល​ជា​កូនប្រុស​តារា​សម្តែង​ក្បាច់គុន​ខ្មែរ​មួយ​រូប​នៅ​ហូលី​វូដ​ ​ដែល​មាន​វ័យ​ ​13ឆ្នាំ​ ​ត្រូវ​បាន​គ្រូបង្វឹក​ប្រចាំ​តំបន់​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ពានរង្វាន់​ប្រចាំ​ប្រទេស​បារាំង​។​

​Loic​ ​Chan​ ​និង​ចូលរួម​ប្រកួត​ពានរង្វាន់​ ​Interligues​ ​Espoirs​ ​du​ ​Foot​ ​U14​ ​តំណាង​ឱ្យ​តំបន់​ ​Occitanie​ ​U14​ ​តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ ​គឺ​កុមារាLoic​ ​Chan​ ​ជា​យុវជន​តែម្នាក់​គត់​របស់​ក្លឹប​ ​Balma​ ​Sport​ ​Club​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​បាន​បង្ហើប​អំពី​ចំណាប់​អា​រម្ម​ណ៍​របស់​ខ្លួន​ជុំវិញ​បាល់ទាត់​នៅ​កម្ពុជា​ថា​ ​គេ​មាន​ក្តី​ស្រមៃ​មួយ​ ​គឺ​ចង់​លេង​តំណាង​ឱ្យ​ប្រទេសជាតិ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​៕​

Advertisement