ទើបតែ​ ​1ប្រកួត​ ​តែ​ ​Down​ ​Town​ ​Sport​ ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​លើកដំបូង​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​ស្រេច​ទៅ​ហើយ​

​ក្រុម​ ​Down​ ​Town​ ​Sport​ ​(​កម្ពុជា​)​ ​បាន​ទទួល​កៅអី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រួចស្រេច​ទៅ​ហើយ​ក្នុង​ពានរង្វាន់​ក្លិប​ហ្វ៊ុ​ត​សាល​ដ៏​ធំជាង​គេ​របស់​តំបន់​អាស៊ាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​2019​ ​ក្រោយពី​យកឈ្នះ​ក្រុម​ ​Melaka​ ​(​ម៉ាឡេស៊ី​)​ ​ដោយ​លទ្ធផល​ ​5ទល់នឹង4​។​

​ទោះបីជា​ទើបតែ​ប្រកួត​បាន​ ​1លើក​ ​និង​ឈ្នះ​ ​1លើក​ហ្នឹង​ក្ដី​ ​ប៉ុន្តែ​ ​3ពិន្ទុ​ដែល​ ​Down​ ​Town​ ​Sport​ ​ទទួល​បាន​នេះ​ ​វា​ល្មម​គ្រប់គ្រាន់​អាច​ឱ្យ​ក្រុម​កម្ពុជា​មួយ​នេះ​ឡើង​ទៅ​វគ្គ​បន្ត​បាន​បាត់​ទៅ​ហើយ​ ​ដោយសារតែ​ក្នុង​ ​1ពូល​មាន​ ​3ប្រទេស​ ​ហើយ​ក្រុម​មក​ពី​ម៉ាឡេស៊ី​ខាងលើ​ទើបតែ​ចាញ់​ក្រុម​ ​Myanmar​ ​Imperial​ ​(​មីយ៉ាន់ម៉ា​)​ ​កាលពី​ម្សិលម្ង៉ៃ​ ​ដោយ​លទ្ធផល​ ​7ទល់1​។​

​បន្ទាប់ពី​ចប់​ការប្រកួត​នេះ​ ​Down​ ​Town​ ​Sport​ ​(​កម្ពុជា​)​ ​នឹង​ត្រូវ​ជួប​ក្រុម​ ​Myanmar​ ​Imperial​ ​University​ ​របស់​មីយ៉ាន់ម៉ា​វិញ​ម្ដង​នៅ​ថ្ងៃទី20​ ​ខែមិថុនា​(​ថ្ងៃនេះ​)​ ​ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈរ​កំពូល​តារាង​ ​និង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​៕​


Advertisement