កីឡាករ​ប្រណាំង​កង់​ល្បី​ៗ​ប្រមាណ​ជា​ ​19ប្រទេស​ ​នឹង​មក​កម្ពុជា​នា​ដើមឆ្នាំ2020​ ​នេះ​

​​កម្ពុជា​ដែល​មាន​ក្រសួងទេសចរណ៍​ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​សហព័ន្ធ​ប្រណាំង​កង់​កម្ពុជា​ ​បាន​សហការ​ជាមួយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក​ ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​លើក​ទី1នៅ​ប្រទេស​កម្ពុជា​នា​ដើមខែ​មករា​ ​ឆ្នាំ2020​។​ ​ក្នុង​នោះ​ដែរ​កីឡាករ​អាជីព​មក​ពី​ ​19ប្រទេស​ដែល​នឹង​មក​ចូលរួម​លើក​នេះ​ ​ពួកគេ​នឹង​ទទួល​បានការ​បូក​ពិន្ទុ​បន្ថែម​សម្រាប់​ ​World​ ​Ranking​ ​របស់​ពួកគេ​ ​ព្រោះ​នេះ​ជា​ការប្រកួត​ផ្លូវការ​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក​។​

​កម្មវិធី​ប្រណាំង​កង់​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ2020​ ​(​The​ ​World​ ​Cycling​ ​Tour​ ​of​ ​Cambodia​ ​Bay​)​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​តំបន់ឆ្នេរ​កម្ពុជា​ ​រួមមាន​ខេត្តកំពត​ ​កោះកុង​ ​ព្រះសីហនុ​ ​និង​កែប​។​

​ការ​ប្រណាំង​ត្រូវ​បាន​បែងចែក​ជា​ ​3ដំណាក់កាល​ ​ដោយ​ដំណាក់កាល​ទី1​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី4​ ​ខែមករា​ ​ឆ្នាំ2020​ ​មាន​ចម្ងាយ​ ​139គីឡូម៉ែត្រ​ ​ដោយ​ចេញដំណើរ​ពី​ខេត្តកោះកុង​។​ ​ដំណាក់កាល​ទី2​ ​ថ្ងៃទី5​ ​ខែមករា​ ​ឆ្នាំ2020​ ​ចេញដំណើរ​ទៅកាន់​ខេត្តកំពត​ ​មាន​ចម្ងាយផ្លូវ​ ​174គីឡូម៉ែត្រ​។​ ​និង​ដំណាក់កាល​ទី3​ ​នៅ​ថ្ងៃទី6​ ​មិថុនា​ ​ឆ្នាំ2020​ ​ដោយ​នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ​មាន​ចម្ងាយផ្លូវ​ ​155គីឡូម៉ែត្រ​៕​

Advertisement