ក្មួយស្រី​ ​កែវ​ ​រំចង់​ ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ ​3គ្រឿង​ ​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ ​

​កីឡាការិនី​កូនខ្មែរ​ ​អាមេរិក​ ​Samontha​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ក្មួយស្រី​របស់​កីឡាករ​ប្រដាល់​ចិត្តខ្លាំង​កម្ពុជា​ ​កែវ​ ​រំចង់​។​

​ដោយសារតែ​មាន​ឈាមជ័រ​ជា​អ្នកប្រដាល់​ ​បូករួម​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​នាង​ផង​នោះ​ ​ធ្វើ​ឱ្យ​នាង​បាន​ខិតខំ​ហ្វឹកហាត់​ប្រដាល់​ជា​រៀងរាល់ថ្ងៃ​ ​ខណៈ​ដែល​បច្ចុប្បន្ន​ ​Samontha​ ​គឺជា​កីឡាការិនី​ប្រដាល់​ដែល​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ប៉ុណ្ណោះ​ ​តែ​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប្រដាល់​ដល់ទៅ​ ​3គ្រឿង​ឯណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ខែតុលា​ ​ឆ្នាំ2018​ ​កន្លងទៅ​ ​នៅ​សហរដ្ឋអាមេរិក​ ​នាង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​TBA​ ​Tournament​ ​Rev​ ​Gear​ ​Tournament​ ​of​ ​Champions​ ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ​48គីឡូក្រាម​ ​តែ​ទទួល​បាន​លទ្ធផល​មិន​សមប្រកប​ឡើយ​៕​


Advertisement