តំបន់​អាស៊ាន​ ​រួម​ទាំង​កម្ពុជា​ផង​ ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ​WORLD​ ​CUP​ ​2034​

ក្រសួង​ការបរទេស​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ដែល​រួមមាន​ទាំង​កម្ពុជា​ផង​ដែរ​នោះ​ ​បាន​សហការ​គ្នា​យល់ព្រម​ ​ដាក់​សំណើ​ទៅកាន់​ស្ថាប័ន​ ​FIFA​ ​ដើម្បី​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ ​FIFA​ ​WORLD​ ​CUP​ ​2034​។​

​ការ​ដាក់​សំណើ​នេះ​មានន័យថា​ ​តំបន់​អាស៊ាន​ទាំងមូល​មានបំណង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​2034​ ​រួមគ្នា​ ​ដែល​មាន​ប្រទេស​ចូលរួម​ចំនួន48​ ​ចែកចេញជា​ ​16ពូល​ ​ដូច្នេះ​មានន័យថា​ ​បើសិនជា​សំណើ​នេះ​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​WORLD​ ​CUP​ ​2034មែន​នោះ​ ​ប្រទេស​ទាំង11​ ​នៃ​តំបន់​អាស៊ាន​ ​យ៉ាងហោចណាស់​ក៏អាច​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​យ៉ាងហោចណាស់​ក៏​ ​1ពូល​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ដោយសារតែ​ប្រទេស​កា​តា​ធ្វើជា​ម្ចាស់ផ្ទះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ហើយ​ ​ដូច្នេះ​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ដទៃទៀត​មិន​អាច​ឈរឈ្មោះ​ជា​ម្ចាស់ផ្ទះ​ក្នុងអំឡុងឆ្នាំ2020​ ​បាន​ឡើយ​ ​ដោយសារ​ច្បាប់​ឈរឈ្មោះ​របស់​ ​FIFA​ ​គឺ​ទ្វីប​មួយ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​យ៉ាង​ឆាប់​បំផុត​គឺ​ ​10ឆ្នាំ​ម្តង​៕​

Advertisement