កីឡាករ​វ័យក្មេង​កម្ពុជា​ ​ចំនួន​ ​24រូប​ ​នឹង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ​ជាង1សប្តាហ៍​

កីឡាករ​វ័យក្មេង​កម្ពុជា​ត្រូវ​បាន​គ្រូបង្វឹក​របស់​ក្លិប​ ​Totternham​ ​Hotspur​ ​ធ្វើការ​ជ្រើសរើស​យក​ទៅ​នៅក្នុង​ជំរំ​ហ្វឹកហាត់​បាល់ទាត់​នៅ​ប្រទេស​ថៃ​ ​រយៈពេល​ជាង​ ​1សប្តាហ៍​។​

​តាមរយៈ​ក្រុមការងារ​របស់​ក្លិប​ដែល​បាន​មក​ធ្វើការ​ចែករំលែក​បទ​ពិសោធ​ក៏ដូចជា​កម្មវិធី​ ​Football​ ​Clinic​ ​ជាច្រើនលើក​មក​ហើយ​នោះ​ ​គ្រូបង្វឹក​របស់​ក្លិប​ល្បី​នៅ​អង់គ្លេស​មួយ​នេះ​បានសម្រេច​ជ្រើសរើស​កីឡាករ​វ័យក្មេង​កម្ពុជា​ ​ចំនួន​ ​24រូប​ ​ដើម្បី​យក​ទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​ជំរំ​ហ្វឹកហាត់​បាល់ទាត់​នោះ​។​

​កម្មវិធី​ហ្វឹកហាត់​នេះ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី27​ ​ខែកក្កដា​នេះ​ ​រហូតដល់​ថ្ងៃទី04​ ​ខែកក្កដា​ ​ឆ្នាំ2019ខាងមុខនេះ​ ​នៅ​រមណីយដ្ឋាន​សុខភាព​ ​និង​ពហុ​កីឡដ្ឋាន​ ​Thanyapura​ ​ប្រទេស​ថៃ​៕​

Advertisement