អតីត​តារា​ល្បី​ ​Manchester​ ​United​ ​គ្រោង​បើក​មូលនិធិ​ជន​ពិការ​មួយ​នៅ​កម្ពុជា​

​លោក​ ​Bobby​ ​Charlton​ ​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ2007​ ​ហើយ​រូបលោក​ក៏​ ​ធ្លាប់​បាន​ជួប​ជាមួយ​ជនរងគ្រោះ​ជាច្រើន​ ​ជាពិសេស​ជន​ពិការ​ដោយសារ​ភ្លើងសង្គ្រាម​នៅ​កម្ពុជា​ ​ហើយ​លោក​មាន​ ​មហិច្ឆតា​ផ្ទាល់ខ្លួន​ដោយ​ធ្លាប់​បាន​ប្តេជ្ញា​ថា​ ​នឹង​ជួយ​គាំទ្រ​អ្នករងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​ទាំងអស់​នោះ​តាម​គ្រប់​លទ្ធភាព​ដែល​លោក​មាន​ ​ដោយ​ប្រើប្រាស់​មូលនិធិ​ ​Find​ ​A​ ​Better​ ​Way​ ​(​FABW​)​ ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ទាំងអស់​នោះ​។​

​សូម​បញ្ជាក់​ថា​ ​៖​ ​លោក​ ​Bobby​ ​Charlton​ ​នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​របស់​លោក​ ​គឺ​នៅក្នុង​ខេត្ត​ ​ពោធិ៍សាត់​ ​ចាប់ពី​ខែកញ្ញា​ខាងមុខនេះ​តទៅ​ ​ដើម្បី​លើកកម្ពស់​ដល់​ជន​ពិការ​ទាំង​អវយវៈ​សិប្បនិម្មិត​ ​ស្មារតី​ ​និង​ជន​ដែល​រស់រាន​មានជីវិត​ក្រោយ​ការ​រងគ្រោះ​ដោយ​គ្រាប់មីន​ ​និង​ដោយសារ​ភ្លើងសង្គ្រាម​ ​ហើយ​រូបលោក​នឹង​បណ្តុះបណ្តាល​លើ​ជំនាញ​កុំព្យូទ័រ​បន្ថែម​ទៀត​ដល់​ពួកគេ​ទាំងនោះ​ ​ដើម្បី​ជួយ​សម្រួល​ដល់​អាជីព​ ​ការងារ​ ​មុខរបរ​ ​និង​ផ្តល់​ឱកាស​ការ​ងារ​ផ្សេង​ៗ​ដល់​ពួកគាត់​នៅពេលអនាគត​ផង​ដែរ​៕​


Advertisement