ពាក់កណ្តាល​ខែ​នេះ​នឹង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ​កម្ពុជា​-​ចិន​ ​ចំនួន​ ​2ប្រកួត​ ​

​ក្រុមបាល់ទាត់​ ​U15​ ​កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ ​U15​ ​ចិន​ចំនួន​ ​2ប្រកួត​នា​ថ្ងៃទី​ ​11​ ​និង13​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ដើម្បី​ប្រកួត​រឹតចំណង​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ចិន​ ​ដោយ​ការប្រកួត​ទាំង​ ​2លើក​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​ ​5ល្ងាច​ ​ទាំង​ ​2ជើង​។​

​សូម​បញ្ជាក់​ថា​ ​ក្រៅតែ​ជា​ការប្រកួត​ក្នុង​ន័យ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង2​ ​ហើយ​ ​ការប្រកួត​នេះ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​(​ ​AFF​ ​U​-​16​ ​Championship​ ​2019​ ​)​ ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី27​ ​ខែកក្កដា​ ​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី9​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​លើទឹក​ដី​របស់​ប្រទេស​ថៃ​ ​ដោយមាន​ប្រទេស​ចំនួន12​ ​ចូលរួម​ ​ដោយ​កម្ពុជា​ត្រូវ​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយ​ថៃ​ ​ម៉ាឡេស៊ី​ ​ឡាវ​ ​ប្រ៊ុយណេ​ ​និង​អូស្ត្រាលី​៕​


Advertisement