ខ្សែប្រយុទ្ធ​វៀតណាម​ដែល​ប្រកប​អាជីព​នៅ​លី​ក​កំពូល​បែលហ្សិក​ ​ទទួល​បាន​ប្រាក់​ ​3ម៉ឺន​ដុល្លារ​ក្នុង​ ​1ខែ​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​ព័ត៌មាន​លេចឮ​ឡើង​ថា​ ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​វៀតណាម​ ​Nguyen​ ​Cong​ ​Phuong​ ​ត្រូវ​បាន​ក្លិប​ ​HAGL​ ​ដាក់​ឱ្យ​ក្លិប​មួយ​នៅក្នុង​លី​ក​កំពូល​របស់​ប្រទេស​បែលហ្សិក​ខ្ចី​ជើង​ជាមួយ​កិច្ចសន្យា​រយៈពេល​ ​1រដូវ​កាល​។​

​ក្លិប​ ​Sint​-​Truidense​ ​VV​ ​ដែល​ជាស​មា​ជិ​ក​នៃ​លី​ក​កំពូល​បែលហ្សិក​ ​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ប្រាក់ខែ​របស់​កីឡាករ​រូប​នេះ​នៅក្នុង​ថ្ងៃ​ធ្វើសន្និសីទ​កាសែត​នៃ​ការ​ចុះ​កុងត្រា​នេះ​ថា​ ​កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់ខែ​ ​3ម៉ឺន​ដុល្លារ​ក្នុង​ ​1ខែ​រហូតដល់​ចប់​កិច្ចសន្យា​មួយ​នេះ​។​

​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្លិប​ចាស់​ ​Hoang​ ​Anh​ ​Gia​ ​Lai​ ​របស់​កីឡាករ​វ័យ​ ​24ឆ្នាំ​ខាងលើ​ ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​ប្រាក់ឈ្នួល​បឋម​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​កាល​ស្នាក់នៅ​ជាមួយ​លោក​ ​គឺ​ទទួល​បាន​ជាមធ្យម​ ​1,000ដុល្លារ​ ​ខណៈ​កាលពី​ការខ្ចី​ជើង​ទៅកាន់​លី​ក​កំពូល​កូរ៉េ​ខាងត្បូង​ ​គ្រានោះ​ទទួល​បាន​ប្រហាក់​ប្រហែលជា​ ​10,000ដុល្លារ​៕​

Advertisement