ម្ចាស់​ពាន​ ​Ballon​ ​d’Or​ ​នារី​ ​ដំបូង​បំផុត​លើ​ពិភពលោក​ ​ពិតជា​អស្ចារ្យ​មែន​!​

​Ballon​ ​d’Or​ ​នារី​ ​លើកដំបូង​បាន​ទៅលើ​កីឡាការិនី​ឆ្នើម​របស់​ប្រទេស​ន័រវែស​ ​Ada​ ​Hegerberg​ ​របស់​ក្លិប​ ​Lyon​ ​ដែល​នេះ​ជា​ឆ្នាំ​ដំបូង​ហើយដែល​គេ​បង្កើត​ពាន​ប្រភទ​នេះ​សម្រាប់​ក្រុមបាល់ទាត់​នារី​។​

​កីឡាការិនី​វ័យ​ ​23ឆ្នាំ​ចូលរួម​ជាមួយ​ក្លិប​ ​Lyon​ ​ក្នុង​ឆ្នាំ2014​ ​និង​បាន​ជួយ​ក្លិប​មួយ​នេះ​ឱ្យ​ឈ្នះ​ពាន​លី​ក​កំពូល​ ​និង​ពាន​ ​Champions​ ​League​ ​ផ្នែក​នារី​ ​3រដូវ​កាល​ជាប់​ៗ​គ្នា​ ​ដោយ​លេង​ក្នុង​តួនាទី​ជា​ខ្សែប្រយុទ្ធ​។​ ​Hegerberg​ ​រកបាន​ ​157គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ ​125ប្រកួត​ឱ្យ​ ​Lyon​ ​និង​ ​38គ្រាប់​ផ្សេងទៀត​ឱ្យ​ក្រុមជម្រើសជាតិ​នារី​ន័រវែស​។​

​ឯ​ចំណាត់ថ្នាក់​លេខ2​ ​បាន​ទៅលើ​កីឡាការិនី​ ​Pernille​ ​Harder​ ​មក​ពី​ប្រទេស​ដាណឺម៉ាក​ ​និង​លេខ3​ ​បាន​ទៅលើ​នាង​ ​Dzsenifer​ ​Marozsán​ ​មក​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​។​ ​កាលពី​ឆ្នាំ2016​ ​តារា​ឆ្នើម​មក​ពីទី​ក្រុង​ ​Molde​ ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ន័រវែស​រូប​នេះ​ ​ធ្លាប់​ត្រូវ​បាន​បោះឆ្នោត​ឱ្យ​ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំ​ទ្វីបអឺរ៉ុប​ម្ដង​រួចមក​ហើយ​៕​


Advertisement