ពេលនេះ​ ​ឃឹម​ ​ឌី​ម៉ា​ ​ដាច់​សរសៃពួរ​ក្បាលជង្គង់​ ​ដុះ​សាច់ដុំកំភួន​ជើង​ ​និង​ប្រេះ​ឆ្អឹងស្មងជើង​

​កីឡាករ​ប្រដាល់​សាកល​ ​និង​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ​កម្ពុជា​កំពុង​ជួប​ទុក្ខ​ជា​ទម្ងន់​ ​ដោយសារ​ជើង​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​ ​ដល់ទៅ​ ​3មុខ​ ​គឺ​ដាច់​សរសៃពួរ​ក្បាលជង្គង់​ ​ដុះ​សាច់ដុំកំភួន​ជើង​ ​និង​ប្រេះ​ឆ្អឹងស្មងជើង​ ​ក្រោយពី​មាន​បញ្ហា​មិនសូវ​ស្រួល​ ​ហើយ​ទើបនឹងបាន​ដឹង​ពេល​យក​ទៅ​ពិនិត្យ​នៅ​ប្រទេស​ថៃ​។​

​ឪពុក​ ​ឃីម​ ​ឌី​ម៉ា​ ​លោក​ហេង​ ​ប៊ុ​ន​ឃីម​ ​បាន​ប្រាប់​ថា​៖​ ​«​ក្រោយពេល​ពិនិត្យ​រួចហើយ​ខាង​គ្រួសារ​បានសម្រេច​នាំ​ ​ឌី​ម៉ា​ ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ខ្មែរ​វិញ​សិន​ដើម្បី​ស្វែងរក​ប្រាក់​ព្យាបាល​បន្ថែម​ ​ព្រោះ​តម្លៃ​ព្យាបាល​នៅ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​ ​គេ​យក​ថ្លៃ​ព្យាបាល​ ​15.000​$​ ​ខណៈ​ដែល​ចាំ​ទៅ​មើ​លម​ន្ទី​ពេទ្យ​មួយទៀត​ ​ឮថា​ ​មានតម្លៃ​ព្យាបាល​ប្រហែលជា​ ​5.000​$​ ​ទៅ​ ​7.000​$​ ​ប៉ុណ្ណោះ​»​៕​


Advertisement