Messi J របស់ថៃ ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេនៅអាស៊ាន 6.1លានដុល្លារ

កីឡាករជនជាតិថៃមាឌល្អិត តែរហ័ស Chanathip Songkrasin ដែលគេឱ្យរហស្សនាមថា Messi J គឺជាកីឡាកររបស់ក្លិបឈរនៅលេខរៀងទី4 នៃលីកកំពូលរបស់ប្រទេសជប៉ុន។ រូបគេត្រូវបានដឹងថា មានតម្លៃខ្លួនខ្ពស់កប់ពពកបើធៀបជាមួយកីឡាករល្អៗផ្សេងៗទៀតរបស់អាស៊ាន។តម្លៃខ្លួនដ៏ខ្ពស់នេះបានលេចឮឡើងក្រោយពេលដែលក្លិប Hokkaido Consadole Sapporo របស់ជប៉ុនបានបង្ហើបឱ្យដឹងពីតម្លៃចរចាដែលអាចនឹងលក់កីឡាកររូបនេះចេញ ប្រសិនបើមានការស្នើសុំទិញពីសំណាក់ក្លិបផ្សេងៗ។ជាមួយនឹងតម្លៃខ្លួន 6.1លានដុល្លារនេះបានធ្វើឱ្យរូបគេក្លាយជាកីឡាករលំដាប់ទី1 របស់អាស៊ាន ដោយបានដណ្តើមតំណែងនេះពីកីឡាករអ្នកចាំទីរបស់ហ្វីលីពីនដែលបច្ចុប្បន្នកំពុងលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសដែលមានតម្លៃខ្លួន 3.15លានដុល្លារ៕

Advertisement