ទីបំផុត​ ​Rooney​ ​បែរជា​ផ្លាស់​ពី​អាមេរិក​ ​មក​នៅ​ក្លិប​ក្នុង​លី​ក2​ ​របស់​អង់គ្លេស​វិញ​

​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​ ​Wayne​ ​Rooney​ ​នឹង​ពាក់អាវ​លេខ32​ ​ជាមួយ​ក្លិប​ក្នុង​លី​ក​លំដាប់​ទី2​ ​របស់​អង់គ្លេស​វិញ​ ​ក្រោយពី​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​ ​Derby​ ​ក្នុង​កិច្ចសន្យា​រយៈពេល​ ​18ខែ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ថា​ ​ខ្លួន​គេ​អាច​នឹង​ទៅ​ធ្វើជា​គ្រូបង្វឹក​ ​ឬក៏​ធ្វើជា​អ្នកចាត់ការ​របស់​ក្លិប​មួយ​នេះ​វិញ​នៅពេល​ចប់​កុងត្រា​ ​ប្រសិនបើ​រូបគេ​មិន​ចង់​បន្ត​ធ្វើជា​កីឡាករ​នៅក្នុង​ក្លិប​នេះ​ទៀត​។​

​អតីត​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​នៅសល់​កុងត្រា​ ​2រដូវ​កាល​ទៀត​ជាមួយ​ក្លិប​ក្នុង​លី​ក​កំពូល​របស់​អាមេរិក​ ​DC​ ​United​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ក្ដី​ ​ម្ចាស់​ក្លិប​ ​Derby​ ​លោក​ ​Mel​ ​Morris​ ​គិតថា​ ​Rooney​ ​អាច​នឹង​ក្លាយជា​កម្លាំង​សំខាន់​ជួយ​រុញ​ក្លិប​មួយ​នេះ​បាន​ឡើង​ទៅលេង​នៅ​ ​Premier​ ​League​ ​ទើប​សម្រេចចិត្ត​ទិញ​យក​កីឡាករ​រូប​នេះ​៕​


Advertisement