ក្រោយ​បន្ត​ឈ្នះ​ ​4ប្រកួត​ជាប់​ៗ​គ្នា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​មាន​ជំនឿ​ចិត្ត​ថា​ ​លើកក្រោយ​អាច​ជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​

​បើ​គិត​មកទល់​នឹង​ពេលនេះ​ ​កីឡាករ​ខ្សែក្រវាត់​ ​WBA​ ​Asia​ ​កម្ពុជា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​មិនទាន់​ស្គាល់​ពាក្យ​ថា​ ​ចាញ់​នៅឡើយ​ទេ​ ​ដោយ​រូបគេ​ប្រកួត​បាន​ ​4លើក​ ​ឈ្នះ​ទាំង​ ​4លើក​។​

​យ៉ាងណាមិញ​ ​ការប្រកួត​កាលពី​ពេល​ថ្មី​ៗ​នេះ​មួយទៀត​នា​ចុង​សប្តាហ៍​កន្លងទៅ​ ​កីឡាករ​កម្ពុជា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​បាន​ផ្តួល​កីឡាករ​ជើងខ្លាំង​មក​ពី​ឥណ្ឌូ​នេ​ស៊ី​ ​David​ ​Koswara​ ​ឱ្យ​សន្លប់​ក្នុងទឹក​ទី1​ ​ក្នុង​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ ​100គីឡូក្រាម​នៅ​ឯ​ប្រទេស​ហ្វីលីពីន​។​

​អ្នកប្រដាល់​វ័យ​ ​26ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ​បើ​ទោះជា​ការប្រកួត​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​ជា​ការប្រកួត​ធម្មតា​ ​មិនមែន​ជា​ការពារ​ខ្សែក្រវាត់​ក៏ដោយ​ ​ប៉ុន្តែ​វា​ជា​ការប្រកួត​សំខាន់​ជានិច្ច​សម្រាប់​រូបគេ​ ​ហើយ​គេ​គិតថា​ ​ការប្រកួត​លើ​ក​ក្រោយ​ៗ​របស់​គេ​ ​អាច​ជា​ការប្រកួត​ធំជាង​នេះ​ ​ឬ​អាច​ជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​តែម្ដង​ក៏អាច​ថា​បាន​ដែរ​៕​


Advertisement