កម្ពុជា​បាន​មេដាយមាស​ ​5គ្រឿង​ហើយពី​កីឡា​នគរបាល​ពិភពលោក​ ​លើក​ទី18​ ​នៅ​ប្រទេស​ចិន​

​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​ ​96រូប​ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កីឡា​ចំនួន​ ​12ប្រភេទ​ ​រួមមាន​ ​តេ​ក្វាន់​ដូ​ ​ការ៉ាតេដូ​ ​យូដូ​ ​ជឺ​ជី​តស៊ូ​ ​ចំបាប់​ ​វាយ​សី​ ​វាយ​កូនឃ្លី​លើ​តុ​ ​ហែលទឹក​ ​ទ្រី​យ៉ា​ត្លុង​ ​អត្តពលកម្ម​ ​បាល់​ឱប​ ​និង​ប្រណាំង​ទូ​ក​កានូ​ ​ក្នុង​ការប្រកួត​កីឡា​នគរបាល​ពិភពលោក​លើក​ទី18​ ​(​The​ ​18th​ ​World​ ​Police​ ​and​ ​Fire​ ​Games​)​ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជា​លទ្ធផល​មកទល់​នឹង​ពេលនេះ​ ​កម្ពុជា​បាន​ទទួល​មេដាយ​សរុប​ចំនួន​ ​18គ្រឿង​ ​ក្នុង​នោះ​មាន​មាស5​ ​ប្រាក់8​ ​និង​សំរឹទ្ធ5​ ​ដោយ​មេដាយមាស​បាន​ពី​វិញ្ញាសា​ប្រណាំងទូក​នាគ​ ​ហែលទឹក​ ​ចំបាប់​ ​(​1គ្រឿង​)​ ​និង​ការ៉ាតេដូ​ចំនួន​ ​2គ្រឿង​។​ ​ចំពោះ​មេដាយ​ប្រាក់​វិញ​ ​កម្ពុជា​បាន​ពី​វិញ្ញាសា​ហែលទឹក​ ​ចំបាប់​ ​និង​ការ៉ាតេដូ​៕​


Advertisement