មីយ៉ាន់ម៉ា​ ​ចុះ​កុងត្រា​យក​អតីត​គ្រូ​ផ្នែក​កាយសម្បទា​ជម្រើសជាតិ​កម្ពុជា​

កាលពី​ថ្ងៃទី9​ ​ខែសីហា​ ​លោក​ ​Willander​ ​Fonseca​ ​បាន​ចុះ​កុងត្រា​ធ្វើជា​គ្រូ​ផ្នែក​កាយសម្បទា​ ​ជាមួយ​សហព័ន្ធ​បាល់ទាត់​មីយ៉ាន់ម៉ា​ ​សម្រាប់​ត្រៀម​ដឹកនាំ​ក្រុម​ ​U​-​22​ ​របស់​មីយ៉ាន់ម៉ា​ក្នុង​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ​(​ ​SEA​ ​Games​ ​2019​ ​)​ ​លើក​ទី30​ ​នា​ខែវិច្ឆិកា​ ​ចុងឆ្នាំ​នេះ​ ​នៅ​ប្រទេស​ហ្វីលីពីន​។​ ​

​លោក​ ​Willander​ ​Fonseca​ ​គឺជា​គ្រូ​ផ្នែក​កាយសម្បទា​ម្នាក់​ដែល​មាន​បទ​ពិសោធ​ខ្ពស់​នៅ​តំបន់​អាស៊ាន​ ​ដោយ​ធ្លាប់​បាន​ដឹកនាំ​ក្លិប​ ​និង​ក្រុមជម្រើសជាតិ​ជាច្រើន​ក្នុង​តំបន់​នេះ​ ​ដែល​មាន​ដូចជា​ ​ឡាវ​ ​ថៃ​ ​កម្ពុជា​ ​វៀតណាម​ ​និង​ ​ចុងក្រោយ​គឺ​មីយ៉ាន់ម៉ា​នេះឯង​។​

​គ្រូបង្វឹក​រូប​នេះ​បាន​ចំណាយពេល​ជាង​ ​10ឆ្នាំ​ជាមួយនឹង​អាជីព​នេះ​ ​ដោយ​ក្នុង​នោះ​ក្លិប​ល្បី​ៗ​ជាច្រើន​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការ​បង្វឹក​របស់​លោក​ ​មាន​ដូចជា​ ​Burriram​ ​(​ថៃ​)​ ​Lanxiang​ ​United​ ​(​ឡាវ​)​ ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ក្រុមជម្រើសជាតិ​វៀតណាម​ ​និង​ចុងក្រោយ​ក្រុមជម្រើសជាតិ​មីយ៉ាន់ម៉ា​៕​

Advertisement