ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួត​ពាន​ ​AFF​ ​Women’s​ ​Championshipនៅ​ថ្ងៃសុក្រ​នេះ​ ​

​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកឆាក​តតាំង​ជាមួយនឹង​ក្រុម​ខ្លាំង​វៀតណាម​នៅ​ថ្ងៃទី16​ ​ខែសីហា​ ​ឆ្នាំ2019​ ​មុននឹង​បន្ត​ជួប​មីយ៉ាន់ម៉ា​ក្នុង​ជំនួប​បន្ទាប់​។​

​ចំពោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​វិញ​ ​នេះ​គឺជា​លើក​ទី2​ ​ហើយដែល​បាន​ចូលរួម​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​ដោយ​កាលពី​ឆ្នាំមុន​ ​កម្ពុជា​បាន​បើកឆាក​លើកដំបូង​ក្នុង​ការប្រកួត​បែប​អន្តរជាតិ​ដោយ​យកឈ្នះ​ប្រទេស​ទី​ម័​រក្នុង​លទ្ធផល​ ​12ទល់នឹង0​ ​តែ​គួរ​ឱ្យ​សោក​ស្តាយ​ពួកគេ​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពានរង្វាន់​ ​AFF​ ​Women’s​ ​Championship​ ​2019​ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី11​ ​ខែសីហា​ ​ឆ្នាំ2019​ ​រហូតដល់29​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ខេ​ត្ត​ឈុ​នបូ​រី​ ​ប្រទេស​ថៃ​។​


Advertisement