ទីបំផុត​ ​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​បាន​ជាន់ទឹក​ដី​កូរ៉េខាងជើង​ជា​លើក​ទី1​ ​ហើយ​!​!​

August 14, 2019​ ម៉ោង 9:47 am

​ទីបំផុត​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​យល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​ ​ទទួល​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ហើយ​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​ ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ​។​

​ការយល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ ​គឺជា​លើក​ទី1​ ​ហើយ​ ​ចាប់តាំងពី​ឆ្នាំ1990​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ ​បាន​ទៅ​ជាន់លើ​ទឹកដី​កូរ៉េខាងជើង​នេះ​ ​ដោយសារតែ​បន្ទាប់ពី​ពេលនោះ​មក​(​1990​)​ ​កូរ៉េខាងជើង​លែង​អនុញ្ញាត​ឱ្យ​ជនជាតិ​កូរ៉េ​ខាងត្បូង​ណា​ម្នាក់​មក​ជាន់ទឹក​ដី​របស់​ខ្លួន​ទៀត​ឡើយ​។​

​តាម​មតិ​របស់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាច្រើន​បាន​យល់ថា​ ​នេះ​អាច​ជា​ការណ៍​ល្អ​មួយ​ ​ដោយសារតែ​បាល់ទាត់​ប្រសិនបើ​បាន​លេង​ក្នុងទឹក​ដី​របស់​ខ្លួន​ ​ប្រាកដ​ណាស់​ក្រុម​ម្ចាស់ផ្ទះ​នឹង​មានប្រៀប​ជាង​ ​ខណៈ​ដែល​កីឡាករ​បរទេស​ជាច្រើន​ហាក់​មាន​សម្ពាធ​ ​និង​ភ័យខ្លាច​ពេល​ទៅដល់​ទឹកដី​នៃ​ប្រទេស​កូរ៉េខាងជើង​៕​