កម្ពុជា​ ​ធ្លាក់​ចេញពី​ពាន​ ​AFF​ ​U18​ ​Championship​ ​ហើយ​ ​ក្រោយ​ចាញ់​ ​1ប្រកួត​ទៀត​

​ក្រុម​យុវជន​គោព្រៃ​ជម្រើសជាតិ​បាល់ទាត់​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហបុរី​ ​កាលពី​រសៀល​ថ្ងៃទី13​ ​ខែសីហា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​។​

​ក្រោយពី​បញ្ចប់​វគ្គទី1​ ​ក្រុមបាល់ទាត់​ទាំង2​ ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​ដោយ​លទ្ធផល​ ​0ទល់នឹង0​។​ ​ឈាន​ចូល​ដល់​វគ្គទី2​ ​កម្ពុជា​បាន​ភ្លាត់ស្នៀត​របូត​ ​1គ្រាប់​ ​ហើយ​ការប្រកួត​បាន​រក្សា​លទ្ធផល​នេះ​រហូតដល់​ទី​បញ្ចប់​ ​ក្នុង​លទ្ធផល​កម្ពុជា​ចាញ់​ ​សិង្ហបុរី​ ​0ទល់នឹង1​។​

​លទ្ធផល​នេះ​ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ធ្លាក់​ពី​យុទ្ធនាការ​នេះ​ជាស្ថាពរ​ ​ទោះជា​នៅសល់​មួយ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី15​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក៏ដោយ​៕​


Advertisement