យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​បាល់ទាត់​កម្ពុជា​ ​ទទួល​បាន​ ​3ម៉ឺន​ ​1ពាន់​ដុល្លា​ពី​នាយក​រដ្ឋ​មន្ដ្​រី​កម្ពុជា​

កាលពី​ល្ងាច​ថ្ងៃទី16​ ​ខែសីហា​ ​ឆ្នាំ2019​ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមជម្រើសជាតិ​ ​U​-​18​ ​កម្ពុ​ជា​ភ្លាម​ៗ​ ​ក្រោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ធ្វើដំណើរ​មកដល់​មាតុភូមិ​ ​ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​។​

​ក្នុង​នោះ​ដែរ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​ដែល​ទើបបាន​ទទួលការ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ចំនួន​ ​31,០០០ដុល្លារ​ពីសំណាក់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា​ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ដោយ​សមាជិក​ ​និង​ក្រុមការងារ​ជម្រើសជាតិ​ដែល​បំពេញភារកិច្ច​ក្នុង​យុទ្ធនាការ​ខាងលើ​នឹង​ទទួល​បាន​ក្នុង​ម្នាក់​ចំនួន​ ​1ពាន់​ដុល្លា​សហ​រដ្ខ​អាមេរិក​។​

​រំឭក​ផង​ដែរ​ថា​ ​ថ្វី​ដ្បិតតែ​កម្ពុជា​មិនបាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មែន​ ​តែ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់​ដល់ទៅ​ ​2ក្រុម​ ​គឺ​ថៃ​ ​និង​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​ពូល​ ​B​ ​នៃ​ការប្រកួត​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​2019​ ​នៅក្នុង​ប្រទេស​វៀតណាម​៕​


Advertisement