ភ្ញាក់ផ្អើល ព្រះសង្ឃ 3អង្គក្លាយជាជើងឯក ហ្គេមប្រចាំប្រទេសថៃ

ជើងឯកហ្គេម ROV និង SPEED DRIFTERS ប្រចាំឆ្នាំ2019នេះ បានទៅលើ ព្រះសង្ឃ3អង្គ មកពីសាលាសង្ឃ Balee Sathit Suksa ក្នុងប្រទេសថៃ ក្រោយឈ្នះការប្រកួត KKU Nong Khai Fair 2019 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen ក្នុងប្រទេសថៃ។

ការប្រកួតនេះ ត្រូវបានធ្វើជាច្រើនដំណាក់ការ ដោយឆ្លងកាត់ការប្រកួតជម្រុះជាច្រើនលើកច្រើនសារ តាមបណ្តាសាកលវិទ្យាល័យនានា ដើម្បីរកជើងឯកនេះ ដោយអនុញ្ញាតិអោយនិស្សិតសាកលវិទ្យាល័យទាំងអស់ចូលរួមបាន ដោយមិនកំណត់ថាជា គ្រហស្ដ រីបុព្វជិត អ្វីឡើយ។

ស្របពេលគ្នានេះដែរក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចូលរួមអបអរសាទរនូវជ័យជម្នះដែលព្រះសង្ឃ 3អង្គទទួលបាន ខណៈពេលដែលអ្នកខ្លះក៏បានធ្វើការរិះគន់ចំៗទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

Advertisement