កាលពី10ឆ្នាំមុន​ ​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុជា​ ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​អន្តរជាតិ​មួយ​

​កាល​ឆ្នាំ2009​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ​របស់​កម្ពុជា​ ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ ​BIDC​ ​Cup​ ​2009​ ​ដែល​កាលនោះ​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​តែម្តង​។​ ​ការប្រកួត​នេះ​ផង​ដែរ​ ​មាន​ក្រុម​ចូលរួម​ចំនួន4​ ​មក​ពី3ប្រទេស​ ​រួមមាន​៖​ ​U​-​23​ ​កម្ពុជា​ ​U​-​23​ ​ឡាវ​ ​និង​ក្រុម​ឈុត​ធំ​មក​ពី​លី​គ​កំពូល​វៀតណាម​ចំនួន2ក្រុម​។​ ​

​ក្នុង​នោះ​ដែរ​ ​ក្រុម​ ​U​-​23​ ​កម្ពុជា​ ​បាន​យកឈ្នះ​ក្រុម​លី​គ​កំពូល​វៀតណាម​ ​ខណៈ​ដែល​ក្រុម​ ​U​-​23​ ​ឡាវ​ ​ចាញ់​ក្រុម​មក​ពី​លី​គ​កំពូល​វៀតណាម​មួយទៀត​។​ ​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​ ​ក្រុម​ ​U​-​23​ ​កម្ពុជា​ ​ទទួល​បាន​ជ័យជម្នះ​ក្រោយ​បំបាក់​ក្រុម​ខ្លាំង​មក​ពី​លី​គ​កំពូល​វៀតណាម​ ​ដោយ​លទ្ធផល​ ​3​ ​ទល់នឹង​ ​2គ្រង​ជើងឯក​ពានរង្វាន់​នេះ​តែម្តង​។​

​គ្រានោះ​ដែរ​ក្រុម​ជើងឯក​កម្ពុជា​ ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ​2ម៉ឺន​ដុល្លា​ ​រួម​ជាមួយនឹង​ ​ម៉ូតូ​ហុងដា​ ​ឆ្នាំ2009​ ​ម្នាក់​មួយ​គ្រឿង​ជូន​ដល់​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុ​ជា​គ្រប់​ៗ​គ្នា​។​ ​កាលនោះ​គឺជា​លើក​ទី1ហើយ​ ​សម្រាប់​ប្រវត្តិសាស្ត្រ​បាល់ទាត់​សម័យថ្មី​របស់​កម្ពុជា​ ​ដែល​បាន​គ្រង​ជើងឯក​ជាលើកដំបូង​៕​

Advertisement