តោះ​ ​មក​ស្គាល់​កីឡាការិនី​ថៃ​កំពូល​សម្រស់​ ​ដែល​ស្រីពៅ​របស់​កម្ពុជា​ធ្លាប់​ផ្តួល​

​កាលពី​ប៉ុន្មាន​ខែមុន​ ​កីឡាការិនី​ប្រដាល់​ជើងខ្លាំង​របស់​កម្ពុជា​ ​នូ​ ​ស្រីពៅ​ ​បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាការិនី​ល្បីឈ្មោះ​របស់​ថៃ​ ​Rika​ ​Ishige​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​មានឈ្មោះ​ថា​ ​ONE​:​ ​CLASH​ ​OF​ ​LEGENDS​។​

​កីឡាការិនី​ថៃ​នាង​ ​Rika​ ​គឺជា​អ្នកប្រដាល់​វ័យ​ ​29ឆ្នាំ​ ​ទម្ងន់​ ​53គីឡូ​ ​ដែល​មាន​រហស្សនាម​ថា​ ​“​The​ ​Land​ ​Of​ ​Smiles​”​ ​បាន​ចាប់ផ្តើម​ប្រកួត​ក្នុង​ស្ថាប័ន​ ​ONE​ ​Championship​ ​តាំងពី​ឆ្នាំ2017​ ​ហើយ​មកដល់​សព្វថ្ងៃ​នេះ​ ​នាង​មាន​ប្រវត្តិ​ឈ្នះ​ ​4ដង​ ​ចាញ់​ ​3ដង​ ​ហើយ​ការ​ឈ្នះ​ ​4ដងនោះ​សុទ្ធតែ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ទាំងអស់​។​

​ក្រៅពី​ការ​វាយ​លើ​សង្វៀន​ហើយ​ ​កីឡាការិនី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កីឡាការិនី​កំពូល​សម្រស់​របស់​ប្រទេស​ថៃ​ ​ដែល​មាន​រូបរាង​ ​និង​សម្រស់​មិនចាញ់​តារាភាពយន្ត​ប៉ុន្មាន​ឡើយ​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​ ​គឺ​សង្សារ​របស់​នាង​ ​ក៏​ជាកំពូល​អ្នកប្រដាល់​ក្នុង​ទ្រុង​របស់​ថៃ​ម្នាក់​ដែរ​ ​ដែល​មានឈ្មោះ​ថា​ ​Shannon​ ​Wiratchai​ ​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ ​ONE​ ​នេះ​ដែរ​ ​ដោយ​អ្នក​ទាំង2​ ​បាន​ស្គាល់គ្នា​កាលពី​ ​5ឆ្នាំមុន​នៅក្នុង​ក្លិប​ប្រដាល់​ ​BANGKOK​ ​FIGHT​ ​LAB​ ​ដែល​ជា​ក្លិប​បច្ចុប្បន្ន​របស់​ពួកគេ​ទាំង​ ​2នាក់​៕​


Advertisement