ម្ចាស់​មេដាយមាស​ពិភពលោក​ ​ផ្នែក​ប៉េតង់​ ​ទាំង៣រូប​របស់​កម្ពុជា​ ​នឹង​ចូលរួម​ប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក​ ​នៅ​ប្រទេស​អេស្ប៉ាញ​

​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​ ​កីឡា​ការ​នី​ចំនួន៤រូប​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ ​ប្រកួត​កីឡា​ប៉េ​ត់ង​ពិភពលោក​នៅ​ប្រទេស​អេស្ប៉ាញ​នៅ​ចុងឆ្នាំ២០១៩​ ​នេះ​ ​ដោយ​ក្នុង​នោះ​ដែរ​មាន​កីឡា​ការ​នី​មេដាយមាស​ ​ប៉េតង់​ ​របស់​កម្ពុជា​ ​ចំនួន៣រូប​ផង​ដែរ​ ​ដែល​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​រហូតដល់​ថ្ងៃទី៦​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

​កីឡាការិនី​ដែល​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​មាន​ដូចជា​ ​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក​ ​៣សម័យកាល​ ​កែ​ ​ឡេង​,​កីឡាការិនី​ម្ចាស់​មេដាយ​ពិភពលោក​ ​១សម័យកាល​ ​អ៊ុ​ក​ ​ស្រីមុំ​ ​និងកីឡា​ករ​ម្ចាស់​មេដាយ​ពិភពលោក​ ​១សម័យកាល​ ​សុខ​ ​ច័ន្ទ​មាន​ ​ព្រមទាំង​កីឡាករ​ជើងខ្លាំង​ ​សៅ​ ​សុ​ភា​រ៉ា​ន់​។​ ​

​ចំពោះ​ការប្រកួត​វិញ​ ​កម្ពុជា​ ​បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ ​៥វិញ្ញាសា​គឺ​ ​វិញ្ញាសា​វាយ២ទល់២បុរស​,​ ​វិញ្ញាសា​វាយ២ទល់២នារី​,​ ​វិញ្ញាសា​វាយ១ទល់១បុរស​,​ ​វិញ្ញាសា​វាយ១ទល់១នារី​ ​និង​វិញ្ញាសា​វាយ​ចម្រុះ២ទល់២បុរស​នារី​៕​


Advertisement