កីឡាករ​ម្នាក់​ដួល​ស្លាប់​នៅ​លើ​ទីលាន​ ​ក្រោយ​ប្រកួត​បានតែ​ជាង​ ​20នាទី​

​កីឡាករ​ ​Herman​ ​Tsinga​ ​ដែល​លេង​ឱ្យ​ក្រុម​ ​Akanda​ ​FC​ ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ ​Division​ ​1​ ​របស់​ប្រទេស​ហ្គាបុង​ ​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល​បាន​ស្លាប់​បាត់បង់ជីវិត​ប្រមាណ​តែ​ជាង​ ​10នាទី​ប៉ុណ្ណោះ​ ​បន្ទាប់ពី​កីឡាករ​រូប​នេះ​ដួល​ក្នុង​ការប្រកួត​មួយ​នៃ​លី​ក​កំពូល​ប្រទេស​មួយ​នេះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​កីឡាករ​រូប​នេះ​លោត​ប្រជែង​តែ​ត​បាល់​នៅ​នាទី​ទី23​ ​នៅក្នុង​ការប្រកួត​មួយ​ ​និង​ក្រោយមក​កីឡាករ​រូប​នេះ​បាន​ដួល​ទៅលើ​ដី​ទីលាន​ ​ហើយ​សន្លប់បាត់មាត់​បាត់​ក​តែម្ដង​។​ ​ទោះជា​ក្នុង​ការប្រកួត​នេះ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ក្តី​ ​តែ​ក៏​នៅតែ​មិន​អាច​ជួយសង្គ្រោះ​កីឡាករ​រូប​នេះ​ឱ្យ​ដឹងខ្លួន​ឡើងវិញ​បាន​ឡើយ​ ​បន្ទាប់មក​កីឡាករ​ ​Herman​ ​Tsinga​ ​ក៏បាន​ស្លាប់​បាត់បង់ជីវិត​ពេល​ស្ថិតនៅ​ក្នុង​រថយន្ត​សង្គ្រោះ​ដែល​កំពុង​ធ្វើដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​។​

​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​មិនមែន​ជា​លើក​ទី1ឡើយ​ក្នុង​ពិភព​បាល់ទាត់​ដែល​មាន​កីឡាករ​ស្លាប់​នៅ​លើ​ទីលាន​បែបនេះ​ ​ដោយ​មូលហេតុ​ភាគច្រើន​ ​គឺ​បណ្ដាលមកពី​ការ​គាំងបេះដូង​ ​ដោយសារ​ការ​ហ្វឹកហាត់​មិន​ត្រឹមត្រូវ​ ​និង​ការសម្រាក​មិនបាន​គ្រប់គ្រាន់​ ​ហើយនិង​អាច​ជា​ការប្រើ​ប្រាស់​សារធាតុ​ជំនួយ​កម្លាំង​ទៀតផង​៕​

Advertisement