ក្រុម​កំពូល​តារាង​ ​“​កម្ពុជា​”​ ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ2​ ​“​បារ៉ែន​”​ ​នៅ​ថ្ងៃស្អែក​នេះ​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេស​បារ៉ែន​នៅ​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ស្អែកនេះ​នៅ​ម៉ោង6​ ​និង30នាទី​ល្ងាច​ ​ដែល​ការប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ស្មើ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ហុងកុង​ក្នុង​ការប្រកួត​ដំបូង​ជាមួយនឹង​លទ្ធផល​ ​1ទល់នឹង1​ ​ដោយ​ ​1គ្រាប់​របស់​កម្ពុជា​នេះ​រកបាន​ដោយ​កីឡាករ​ ​កែវ​ ​សុខ​ផេង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុម​បារ៉ែន​ ​និង​អ៊ឺ​រ៉ា​ក់​ក៏បាន​ប្រកួតស្មើគ្នា​ដោយ​លទ្ធផល​ ​1ទល់នឹង1​ ​ដូចគ្នា​។​

​ទោះបីជា​ក្នុង​ពូល​ ​C​ ​ក្រុម​ចំនួន៤​ ​មាន​ ​1ពិន្ទុ​ស្មើគ្នា​ក្តី​ ​ក៏ប៉ុន្តែ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឈរ​នៅ​លេខរៀង​ទី1​ ​ដោយសារ​ក្រុម​កម្ពុជា​ ​ជា​ក្រុម​ដែល​បាន​ ​Fair​ ​Play​ ​ល្អ​ជាងគេ​ ​ដោយ​ទទួល​បាន​កាត​លឿង​ត្រឹមតែ2​ ​ប៉ុណ្ណោះ​ ​ខណៈ​ក្រុម​ដទៃទៀត​បាន​កាត​លឿង​ច្រើនជាង3​៕​


Advertisement