គួរ​ឱ្យ​សោក​ស្តាយ​.​.​.​កម្ពុជា​មិន​អាច​តាម​ស្មើ​បារ៉ែន​បាន​

នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​អាជ្ញា​កណ្តាល​បាន​ផ្លុំកញ្ចែ​បញ្ចប់​ការប្រកួត​ដោយ​លទ្ធផល​ ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​បារ៉ែន​ ​០ទល់នឹង1​ ​ក្រោយពី​ភ្លាត់ស្នៀត​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​ដោយ​កីឡាករ​ ​កែន​ ​ច័ន្​ធ​សុ​ភ័ក្ត្រ​ ​នៅ​នាទី​ទី74​។​

​កាលពី​វគ្គទី1​ ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយមាន​ឱកាស​ម្តង​ជា2ដង​ ​តែ​មិន​អាច​រក​គ្រាប់​បាល់​បានសម្រេច​ឡើយ​ ​ដោយ​បាន​រក្សា​លទ្ធផល​ ​០ទល់នឹង០​ ​លុះ​ចូល​មកដល់​វគ្គទី2​ ​នេះ​ ​ទោះបីជា​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក្តី​ ​កម្ពុជា​ក៏​នៅតែ​មិន​អាច​បំប៉ោង​សំណាញ់​ក្រុម​បារ៉ែន​បាន​ដដែល​ ​តែ​ផ្ទុយទៅវិញ​បែរជា​ត្រូវ​ក្រុម​បារ៉ែន​ទទួល​បាន​គ្រាប់​បាល់​ឈ្នះ​ទៅវិញ​។​

​ក្រុម​កម្ពុជា​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​បាន​ផ្លាស់​ប្តូរ​នូវ​ទម្រង់​លេង​ប្លែក​ ​និង​ខ្លាំង​ជាង​មុន​នៅក្នុង​ឆ្នាំ2019​ ​នេះ​ ​ដោយ4ប្រកួត​ចុងក្រោយ​ ​កម្ពុជា​ ​ឈ្នះ2​ ​ស្មើ1​ ​និង​ចាញ់1​៕​


Advertisement