កម្ពុជា​ត្រៀម​ ​200លាន​ដុល្លារ​ ​សម្រាប់​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រោយពេល​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី32​ ​នៅ​ឆ្នាំ2023​
​ ​(​CAMSOC​)​ ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ចប់​ ​គណៈកម្មាធិការ​បាន​បង្ហាញ​នូវ​ចំនួន​ទឺក​ប្រាក់​ដែល​កម្ពុជា​ ​គ្រោង​ចំណាយ​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​ ​គឺ​មាន​ចំនួន​ជាង​ ​200លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ប្រធាន​ ​CAMSOC​ ​លោក​ ​Sheik​ ​Kok​ ​Chi​ ​បាន​បង្ហាញ​ ​និង​ប៉ាន់ស្មាន​ក្រៅផ្លូវការ​ថា​ ​សម្រាប់​កម្ពុជា​ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ2023នេះ​ ​អាច​នឹង​ចំណាយ​អស់​ប្រហែល​ ​200លាន​ដុល្លារ​អាមេរិក​។​ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ ​100លាន​ដុល្លារ​ ​គឺ​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង100លាន​ដុល្លារ​ទៀត​ ​សម្រាប់​រៀបចំ​ការប្រកួត​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ស៊ី​ហ្គេម​ឆ្នាំ2011​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ពេលនោះ​ជា​ម្ចាស់ផ្ទះ​ ​បាន​ចំណាយ​អស់​ ​340លាន​ដុល្លារ​។​ ​ឯ​ស៊ី​ហ្គេម​ឆ្នាំ2013​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​ចំណាយ​អស់​ ​353លាន​ដុល្លារ​ ​ឯ​ស៊ី​ហ្គេម​ឆ្នាំ2015​ ​ប្រទេស​សិង្ហបុរី​ ​ចំណាយ​អស់​ ​233លាន​ដុល្លារ​ ​និង​ស៊ី​ហ្គេម2017​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចំណាយ​អស់​ ​105លាន​ដុល្លារ​៕​


Advertisement