ប្រកួត​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​យ៉ាង​យ៉ាប់យ៉ឺន​

​កាលពី​ល្ងាច​ថ្ងៃទី18​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅក្នុង​កីឡដ្ឋាន​ ​KM16​ ​នៃ​ទីក្រុង​វៀងចន្ទន៍​ ​ប្រទេស​ឡាវ​ ​ក្រុមបាល់ទាត់​គោព្រៃ​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ត្រូវ​បាន​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ ​7ទល់នឹង0​។​

​សូម​រំឭក​ថា​ ​កាលពី​ការប្រកួត​ដណ្ដើម​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​16ឆ្នាំ​នៅ​ប្រទេស​ថៃ​ ​កាលពី​ប្រមាណ​ជាង​ ​2ខែមុន​ ​ក្រុម​ម៉ាឡេស៊ី​មួយ​នេះ​ក៏​ធ្លាប់​បាន​បំបាក់​កម្ពុជា​ម្តង​រួចមក​ហើយ​ដែរ​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​ហើយ​កាលនោះ​ ​ម៉ាឡេស៊ី​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃទី20​ ​ខែកញ្ញា​ខាងមុខនេះ​ ​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​16ឆ្នាំ​នឹង​បន្ត​ជួប​ក្រុម​ខ្លាំង​ជប៉ុន​ ​មុននឹង​ទៅ​ជួប​ម្ចាស់ផ្ទះ​ឡាវ​ជា​ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី22​ ​ខែកញ្ញា​ខាងមុខ​៕​


Advertisement