Hanoi​ ​FC​ ​ដែល​លត់​ណា​ហ្គាវើលដ៍​ ​10គ្រាប់​នោះ​ ​ឥឡូវ​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​ ​AFC​ ​CUP​

​កាលពី​ជំនួប​ក្នុង​ពូល​នៃ​ពានរង្វាន់​ ​AFC​ ​CUP​ ​2019​ ​ក្រុម​ខ្លាំង​វៀតណាម​ ​Hanoi​ ​FC​ ​បាន​លត់​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ក្នុង​លទ្ធផល​ច្រើន​បំផុត​ប្រចាំ​ពាន​នេះ​ជា​ប្រវត្តិសាស្ត្រ​ ​ក្នុង​លទ្ធផល​ ​10ទល់នឹង0​ ​និង​ ​ឈរ​លើកំពូល​តារាង​ពូល​ទៀតផង​។​

​ក្រុម​មួយ​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​រហូត​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​មកដល់​វគ្គ​នេះ​ ​ក្រុម​តំណាង​ឱ្យ​តំបន់​អាស៊ាន​តែមួយគត់​នេះ​បាន​ទាត់​ស្មើ​ជាមួយនឹង​ក្រុម​ ​4.25​ ​SC​ ​ក្នុង​ជើង​ទី1​ ​នៅ​លើទឹក​ដី​វៀតណាម​ ​តែម​ក​ដល់​ជើង​ទី2​ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​កូរ៉េខាងជើង​មួយ​នេះ​ម្ដងទៀត​ក្នុង​លទ្ធផល​ ​0ស្មើ​។​

​ដោយសារ​មិន​មាន​គ្រាប់​ស៊ុត​ចូល​ក្រៅ​ដី​ដូច​ក្រុម​ ​4.25​ ​SC​ ​ក្រុម​ ​Hanoi​ ​FC​ ​ត្រូវ​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​មួយ​នេះ​យ៉ាង​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​ ​ទោះបីជា​ស្មើគ្នា​ទាំង​ ​2ជើង​ក៏ដោយ​៕​

Advertisement