ស៊ីហ្គេមឆ្នាំនេះ បាល់ទាត់កម្ពុជាស្ថិតក្នុងពូលធូរស្រាលជាងលើកមុនៗ

ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមបានបញ្ចប់ហើយ ដោយជាលទ្ធផលក្នុងពូល A មានប្រទេសចំនួន 5ប្រទេស ចំណែកឯពូលB មានចំនួន 6ប្រទេសចូលរួមប្រកួតប្រជែង។

តាមលទ្ធផល កម្ពុជាបាននៅក្នុងពូលA ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺមានថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

គួរបញ្ជាក់ផងដែរថា ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី26 ខែវិច្ឆិកា រហូតដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ ដែលនេះជាលើកទី1 ហើយដែលកម្ពុជាចាប់ពូលបានស្ថិតនៅក្នុងពូលជាមួយនឹងក្រុមដែលមានកម្រិតមធ្យម ព្រោះអីកាលពីលើកមុនៗ កម្ពុជាចាប់បានសុទ្ធតែនៅក្នុងពូលជាមួយនឹងក្រុមខ្លាំងដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម៕

Advertisement