លោក​ ​Lee​ ​ទទូច​ឱ្យ​ក្លិប​ប្រគល់​ ​Nguyeng​ ​Con​ ​Phuong​ ​មកវិញ​

​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​វៀតណាម​ ​Nguyeng​ ​Con​ ​Phuong​ ​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ ​Sin​-​Truiden​ ​VV​ ​នៃ​លី​ក​កំពូល​បែលហ្ស៊ិក​ ​ស្ទើរតែ​មិនទាន់​បាន​បង្ហាញខ្លួន​នៅ​លើ​ទីលាន​នៅឡើយ​ទេ​ ​ខណៈ​ដែល​ការប្រកួត​របស់​លី​ក​មួយ​នេះ​ដំណើរការ​ស្ទើរតែ​បាន​ពាក់កណ្តាល​រដូវ​កាល​ទៅ​ហើយ​។​

​ក្នុង​នោះ​ដែរ​លោក​ ​Lee​ ​Teahoon​ ​អតីត​គ្រូបង្វឹក​ដែល​ដឹកនាំ​កម្ពុជា​បាន​ជោគជ័យ​បំផុត​នោះ​បាន​ថ្លែង​ថា​ ​លោក​ចង់ឱ្យ​កីឡាករ​ ​Nguyeng​ ​Con​ ​Phuong​ ​ត្រលប់​មកលេង​នៅ​ក្លិប​របស់​លោក​ ​Houng​ ​Anh​ ​Gia​ ​Lai​ ​នៅក្នុង​ប្រទេស​វៀតណាម​វិញ​ ​ដោយ​ក្នុង​នោះ​លោក​ក៏បាន​និយាយ​ដែរ​ថា​ ​លោក​បាន​ទាក់ទង​ទៅកាន់​ប្រធាន​ក្លិប​រួចហើយ​ដើម្បី​ស្នើសុំ​ចរចា​យក​កីឡាករ​រូប​នេះ​មកវិញ​។​

​គួរ​រំឭក​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​ជា​កីឡាករ​ដ៏​ល្បី​មួយ​រូប​របស់​វៀតណាម​ ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បរ​ទេស​ធំៗ​ជាច្រើន​ដូចជា​ ​កូរ៉េ​ខាងត្បូង​ ​បែលហ្ស៊ិក​ ​និង​ធ្លាប់​ហ្វឹកហាត់​នៅ​ក្លិប​ល្បី​ៗ​ជាច្រើន​នៅ​អឺរ៉ុប​ទៀតផង​៕​


Advertisement