ថ្ងៃនេះ​គ្មាន​គូ​កម្ពុជា​ប្រកួត​ទេ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​ត្រូវ​សម្រាក​យកកម្លាំង​ដើម្បី​ប្រកួត​ជាមួយនឹង​ក្រុម​ថៃ​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយសារ​កម្ពុជា​បាន​ឆ្លងកាត់២ប្រកួត​មុនគេ​រួចហើយ​។​

​នៅ​ល្ងាច​ថ្ងៃទី6​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ចាប់ពី​ម៉ោង3​ ​និង30នាទី​ ​មានការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ខាងលើ​ចំនួន​ ​2ប្រកួត​ ​ដោយគូ​ទី1​ ​គឺ​ក្រុម​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​ក្រុមដំរី​សឹក​ថៃ​ ​ជួប​ជាមួយនឹង​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​គូ​ទី2​ ​គឺ​ក្រុម​ម៉ាឡេស៊ី​ ​ត្រូវ​ជួប​ជាមួយនឹង​ប្រ៊ុយណេ​ ​នៅ​វេលា​ម៉ោង6​ ​និង30នាទី​ល្ងាច​។​

​គួរ​បញ្ជាក់​ផង​ដែ​ថា​ ​សម្រាប់​ការប្រកួត​ជាមួយ​កម្ពុជា​នៅ​ថ្ងៃទី8​ ​ខាងមុខនេះ​ ​កីឡាករ​ ​Suphanat​ ​Mueanta​ ​របស់​ក្រុម​ថៃ​ដែល​រកបាន​ ​4គ្រាប់​ក្នុង​ ​1ប្រកួត​ដំបូង​នោះ​ ​នឹង​អវត្តមាន​ក្នុង​ជំនួប​នោះ​ ​ដោយសារតែ​ជាប់​ភារកិច្ច​ហ្វឹកហាត់​ក្នុង​ក្រុមបាល់ទាត់​ឈុត​ធំ​ជម្រើសជាតិ​ថៃ​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយនឹង​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ដែរ​៕​


Advertisement