ស្អែកនេះ​ ​U19​ ​ថៃ​ត្រៀម​សងសឹក​កម្ពុជា​ ​លើទឹក​ដី​កម្ពុជា​

ការប្រកួត​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​2019​ ​វគ្គ​ជម្រុះ​ប្រចាំ​ពូល​ ​G​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​មានការ​ប្រកួត​ចំនួន​ ​2គូ​ ​គឺ​ម៉ាឡេស៊ី​ត្រូវ​ប៉ះ​ជាមួយនឹង​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​នឹង​ត្រូវ​តទល់​ជាមួយនឹង​ក្រុម​ខ្លាំង​ថៃ​ ​នៅ​វេលា​ម៉ោង6​ ​និង​ ​30នាទី​ល្ងាច​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ក្នុង​ពូល​ ​G​ ​នេះ​ ​ក្រុម​ថៃ​ស្ថិតនៅ​ចំណាត់​លេខ1​ ​ខណៈ​ដែល​កម្ពុជា​ស្ថិតនៅ​លើ​លេខ3​ ​ដោយ​ឆ្លងកាត់​ ​2ប្រកួត​ ​ចាញ់​ ​1លើក​ ​និង​ឈ្នះ1លើក​ ​មាន​ ​3ពិន្ទុ​ក្នុង​ដៃ​ ​និង​ស៊ុត​ចូល​គេ​ ​13គ្រាប់​ ​គេ​ស៊ុត​ចូល​វិញ​ ​5គ្រាប់​ ​មាន​គ្រាប់​បាល់​ចំណេញ​ ​8គ្រាប់​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ខែកក្កដា​កន្លងទៅ​ ​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFF​ ​U19​ ​Championship​ ​2019នេះ​ដែរ​ ​ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ថៃ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​ក្នុង​លទ្ធផល​ ​4ទល់នឹង3​ ​ហើយ​បាន​លត់​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល​ ​3ទល់នឹង1​ ​ទៀតផង​៕​


Advertisement