ទើបតែ​លើកឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUPលើក​ទី1​ ​មែន​ ​តែ​បឹង​កេត​បាន​លើក​ពាន​

​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ឆ្នាំ2019​ ​(​ថ្នាក់​ជាតិ​)​ ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​ ​RSN​ ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​(​ទី6​ ​វិច្ឆិកា​)​ ​ក្រុម​បឹង​កេត​បាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ដោយ​ការ​ស៊ុត​បាល់​ចម្ងាយ​ ​11ម៉ែត្រ​កាត់សេចក្តី​ ​ក្រោយពី​ស្មើគ្នា​ ​1ទល់នឹង1​ ​អស់​រយៈពេល120នាទី​រួចមក​។​

​ការប្រកួត​ចប់​ ​90នាទី​ ​ក្រុម​ទាំង2​ ​បាន​ត្រឹម​ស្មើគ្នា​ក្នុង​លទ្ធផល​ ​1ទល់នឹង1​ ​បើ​ទោះបីជា​ក្រុម​បឹង​កេត​ទទួល​បាន​កាត​ក្រហម​ ​1ក្តី​ ​និង​ទោះបីជា​ឈាន​ចូល​ដល់​ការ​បន្ថែម​ម៉ោង​ ​15នាទី​ចំនួន​ ​2លើក​ហើយ​ក្តី​ ​ក៏​ក្រុម​ទាំង២នៅតែ​មិន​អាច​ធ្វើអ្វី​គ្នា​បាន​ ​និង​នៅតែ​មាន​ពិន្ទុ​ស្មើគ្នា​ដដែល​។​ ​តែ​ការ​ស៊ុត​បាល់​ចម្ងាយ​ ​11ម៉ែត្រ​សម្រេចសេចក្ដី​ ​អ្នកចាំទី​ ​ហ៊ុល​ ​គី​មហ៊ុយ​ ​របស់​ក្រុម​បឹង​កេត​ ​អាច​សង្គ្រោះ​បាល់​បាន​ដល់ទី​ ​2គ្រាប់​ ​ក្លាយជា​អ្នកជួយ​ឱ្យ​បឹង​កេត​បាន​លើក​ពាន​មួយ​នេះ​កាលពីយប់មិញ​នេះ​។​

​ក្រោយ​បញ្ចប់​ការប្រកួត​កីឡាករ​អ្នកចាំទី​លេខ1​ ​របស់​បឹង​កេត​ ​ហ៊ុល​ ​គី​មហ៊ុយ​ ​បាន​ក្លាយជា​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត​។​ ​នេះ​ជា​លើក​ទី​ ​1ហើយ​ ​ដែល​ក្រុមបាល់ទាត់​បឹង​កេត​បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​និង​ឈាន​ដល់​ការ​ឈ្នះ​ពាន​នេះ​ជាលើកដំបូង​ទៀតផង​៕​


Advertisement