កម្ពុជា​នៅតែ​បន្ត​អរ​ផង​ ​ភ័យ​ផង​ ​ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ចុងក្រោយ​ពាន​ ​AFC​ ​U19​ ​Championship​ ​ជាលើកដំបូង​

​ក្រុម​ ​U19​ ​កម្ពុជា​កំពុង​នៅ​លេខ2​ ​ល្អ​ក្នុង​ពូល​ ​និង​កំពុង​ឈរ​នៅ​លើ​ចំណាត់ថ្នាក់​លេខ5​ ​ក្នុង​តារាង​លេខ2​ ​ល្អ​បំផុត​ ​ដោយមាន​ ​6ពិន្ទុ​ ​និង​មាន​គ្រាប់​បាល់​ចំណេញ​ ​3គ្រាប់​។​

​ទោះជា​កម្ពុជា​ជាប់​ជា​ក្រុម​លេខ2​ ​ល្អ​មែន​ ​តែ​កម្ពុជា​នៅ​មិនទាន់​អាច​ច្បាស់​ថា​ ​ឡើង​ទៅកាន់​ពាន​ ​AFC​ ​U19​ ​Championship​ ​ឆ្នាំ2020​ ​បាន​ឫ​អត់​នោះ​ទេ​ ​ដោយសារតែ​ត្រូវ​ចាំ​អ៊ុត​មើល​ការប្រកួត​ក្នុង​ពូល​ ​A​ ​បញ្ចប់​សិន​។​

​ជា​ការពិត​ណាស់​ការប្រកួត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃជា​មួយ​គ្នា​ ​ក៏ប៉ុន្តែ​ក្រុម​អ៊ីរ៉ាក់​ ​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កំពុង​មាន​បញ្ហា​អសន្តិសុខ​ ​ដែល​ត្រូវ​ផ្ទេរសិទ្ធិ​ទៅ​ឱ្យ​ប្រទេស​អ៉ូ​ម៉ង់​ ​ជា​អ្នកធ្វើ​ជំនួស​វិញ​ ​ដោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី22​ ​ហើយ​បញ្ចប់​នៅ​ថ្ងៃទី30​ ​ខែវិច្ឆិកា​ខាងមុខនេះ​។​ ​ដូច្នេះ​នៅ​ពូល​ ​A​ ​នេះ​ ​ប្រសិនបើ​ក្រុម​លេខ2​ ​ល្អ​បំផុត​មាន​ពិន្ទុ​ទាប​ជាង6​ ​ឬ​មាន​ ​6ពិន្ទុ​ដែរ​ ​តែ​មាន​គ្រាប់​ចំណេញ​តិច​ជាង​កម្ពុជា​ ​(​3គ្រាប់​)​ ​នោះ​ក្រុម​ ​U19​ ​កម្ពុជា​នឹង​បាន​ឡើង​ទៅ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ផ្ដាច់ព្រ័ត្រ​មិនខាន​៕​


Advertisement