Suphanat​ ​Meounta​ ​ជាប់​ជា​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​

កីឡាករ​វ័យ​ ​19ឆ្នាំ​ថៃ​ ​Suphanat​ ​Meounta​ ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ ​AFF​ ​ប្រគល់​ពាន​ជយលាភី​ជា​កីឡាករ​វ័យក្មេង​ដែល​ល្អ​ជាងគេបង្អស់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។​

​ត្រឹម​វ័យ​ ​19ឆ្នាំ​ ​តែ​កីឡាករ​រូប​នេះ​បាន​ជាប់​ជម្រើសជាតិ​ឈុត​ធំ​ ​និង​ ​U19​ ​របស់​ប្រទេស​ថៃ​ ​មិន​តែប៉ុណ្ណោះ​កីឡាករ​រូប​នេះ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេបង្អស់​របស់​ថៃ​ ​ដែល​រក​គ្រាប់​បាល់​បាន​នៅ​ ​AFC​ ​Champions​ ​League​ ​និង​រកបាន​ ​9គ្រាប់​ក្នុង​ការប្រកួត​ ​AFF​ ​U19​ ​នៅ​កម្ពុជា​ ​ដោយ​បង្ហាញខ្លួន​បាន​ត្រឹម​ ​3ប្រកួត​ប៉ុណ្ណោះ​៕​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ ​និង​វ័យក្មេង​របស់​ក្រុមបាល់ទាត់​អាយុ​ក្រោម​ ​19ឆ្នាំ​ថៃ​ ​Suphanat​ ​Meounta​ ​បាន​អវត្តមាន​ក្នុង​ការប្រកួត​ដែល​ថៃ​បាន​ចាញ់​កម្ពុជា​ ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFF​ ​U19​ ​Championship​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​ខណៈ​ដែល​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ​ទៀត​កីឡាករ​រូប​នេះ​សុទ្ធតែ​បាន​បង្ហាញខ្លួន​ទាំងអស់​។​


Advertisement