កម្ពុជា​នៅ​មានឱកាស​ឡើង​ទៅ​ប្រកួត​ ​World​ ​Cup​ ​ជា​បន្ត​

​ក្រុមជម្រើសជាតិ​កម្ពុជា​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​FIFA​ ​WORLD​ ​CUP​ ​ជាមួយនឹង​ក្រុម​ចំនួន​ ​4ទៀត​ដែល​មាន​ ​អ៊ីរ៉ាក់​ ​អ៊ីរ៉ង់​ ​ប៉ា​រ៉ែ​ន​ ​និង​ហុងកុង​។​ ​ទោះបីជា​អស់​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ក៏ដោយ​ ​តែ​កម្ពុជា​ក៏​នៅតែ​មាន​ក្តី​សង្ឃឹម​បាន​ឡើង​ទៅកាន់​ ​World​ ​Cup​ ​ក្នុងនាម​ជា​ក្រុម​ល្អ​បំផុត​លេខ2​ ​ក្នុងចំណោម​ក្រុម​ទាំង4​ ​ប្រចាំ​ទ្វីបអាស៊ី​ដែរ​។​

​ឆ្លងកាត់​ ​5ប្រកួត​កន្លងមក​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ក្នុងទឹក​ដី​ខ្លួនឯង​ចំ​នូន​ ​3ប្រកួត​ ​និង​ក្រៅ​ទឹកដី2ប្រកួត​ ​បើ​គិតទៅ​លើ​លទ្ធផល​វិញ​ ​កម្ពុជា​ទទួល​បាន​លទ្ធផល​ស្មើ1​ ​និង​ចាញ់4​ ​និង​មានតែ​ ​1ពិន្ទុ​ប៉ុណ្ណោះ​នៅក្នុង​ដៃ​ ​ខណៈ​ដែល​ត្រូវ​គេ​ស៊ុត​ចូល​សរុប​ ​22គ្រាប់​ ​និង​ស៊ុត​ចូល​គេ​វិញ​តែ​ ​1គ្រាប់​ប៉ុណ្ណោះ​។​

​គួរ​រំឭក​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​គោព្រៃ​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ក្នុង​លទ្ធផល​ ​0ទល់នឹង2​ ​កាលពី​ថ្ងៃទី19​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​៕​

Advertisement