សហព័ន្ធ​កីឡាបាល់ទាត់​របស់​ថៃ​ ​នឹង​ប្រើ​កីឡាករ​ ​U22សុទ្ធ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

កាលពី​ព្រឹកមិញ​នេះ​ ​ក្រុមជម្រើសជាតិ​របស់​ប្រទេស​ថៃ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Akira​ ​Nishino​ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​របស់​កីឡាករ​ដែល​ត្រូវ​ទៅ​ប្រឡូក​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ដែល​នឹង​ចាប់ផ្តើម​ចាប់​នៅ​ថ្ងៃទី26​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃទី10​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ហើយ​។​

​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ​20រូប​ចុងក្រោយ​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​មាន​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​អាយុ​ក្រោម​ ​22ឆ្នាំ​ទាំងអស់​ ​ពោល​គឺ​ ​មិន​មាន​កីឡាករ​លើស​អាយុ​ឡើយ​។​ ​ជាក់ស្ដែង​គេ​ឃើញ​មាន​កីឡាករ​យុវជន​ដែល​ជាប់​ឈុត​ធំ​ជម្រើសជាតិ​ជាច្រើន​ដែល​មាន​ដូចជា​ ​Ekanit​ ​Panya​,​ ​Supachai​ ​Chaided​,​ ​Supachok​ ​Sarachat​ ​និង​ ​Suphanat​ ​Mueanta​ ​គឺជា​ខ្សែប្រយុទ្ធ​ ​4រូប​ដែល​លេង​នៅ​ក្រុម​លី​ក​ធំៗ​ ​និង​មាន​សមត្ថភាព​មិនធម្មតា​ឡើយ​។​ ​ស្រប​ពេល​ដែល​កីឡាករ​ ​Worachit​ ​Kanitsribumpen​,​ ​Rattanakorn​ ​Maikami​ ​និង​ ​Anon​ ​Amornlertsak​ ​វិញ​ ​សុទ្ធតែ​ជា​កីឡាករ​ស្នូល​សម្រាប់​ក្រុម​ថៃ​ទាំងអស់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ ​គឺ​អនុញ្ញាត​ឱ្យ​ក្រុម​បាល់់​ទាត់​នី​មួយ​ៗ​អាច​ដាក់​កីឡាករ​លើស​អាយុ​ ​22ឆ្នាំ​បាន​ចំនួន​ ​2នាក់​៕​


Advertisement