ខ្លាំង​មែនទែន​!​ ​កម្ពុជា​លត់​ទី​ម័រ​ ​5គ្រាប់​ ​តដៃ​មិន​រួច​ ​យប់មិញ​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ទៅលើ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ទីម័រខាងកើត​ ​ដោយ​លទ្ធផល​ ​5ទល់នឹង0​ ​នៅក្នុង​ការប្រកួត​បាល់ទាត់​បុរស​នៃ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ​នៅ​ប្រទេស​ហ្វីលីពីន​។​

​5គ្រាប់​ក្នុង​ថ្ងៃ​នោះ​ ​រកបាន​ដោយ​កីឡាករ​កម្ពុជា​ចំនួន​ ​4រូប​ ​គឺ​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​(​2គ្រាប់​)​ ​សៀង​ ​ចន្ធា​ ​(​1គ្រាប់​)​ ​កែវ​ ​សុ​ផេង​ ​(​1គ្រាប់​)​ ​និង​ស៊ិន​ ​កក្កដា​ ​(​1គ្រាប់​)​។​ ​ជ័យជម្នះ​នេះ​បាន​រក្សា​កម្ពុជា​ ​ស្ថិតនៅ​កំពូល​តារាង​ពូល​ ​A​ ​ដោយ​ឆ្លងកាត់​ ​2ប្រកួត​ ​ឈ្នះ1​ ​ស្មើ1​ ​មាន​គ្រាប់​ចំណេញ​ដល់ទៅ​ ​4គ្រាប់​។​ ​ចំណែក​ឯ​ ​1គូ​ទៀត​ ​មីយ៉ាន់ម៉ា​ ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ដោយ​លទ្ធផល​ ​2ទល់នឹង1​។​

​សម្រាប់​ការប្រកួត​បន្ទាប់​ទៀត​ ​កម្ពុជា​នឹង​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង​ ​ដូចជា​ ​មីយ៉ាន់ម៉ា​ ​និង​ម៉ាឡេស៊ី​។​ ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម2019នេះ​ ​ក្រុម​កម្ពុជា​ស្ថិតនៅ​ពូល​ ​A​ ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​មីយ៉ាន់ម៉ា​ ​និង​ទី​ម័រ​។​ ​ក្រុមក្នុង​ពូល​ ​ដែល​ទទួល​បាន​លេខ1​ ​និង​លេខ2​ ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៕​

Advertisement