ម្ចាស់​ខ្សែក្រវាត់​ WBA Asia របស់កម្ពុជា ត្រូវការពារខ្សែក្រវាត់របស់ខ្លួននៅប្រទេសថៃ

អ្នក​ប្រដាល់​សកល​ទម្ងន់​យក្ស​សញ្ជាតិកម្ពុជា(កូនកាត់ខ្មែរ-​អាមេរិក)​ Eric Pieroun Pen​ វ័យ​ 27​ឆ្នាំ​ ដែលជាម្ចាស់​ខ្សែក្រវាត់​ WBA Asia​ កំពុងតែហ្វឹកហាត់ត្រៀមខ្លួន​ឡើងប្រកួតការពារ​ខ្សែក្រវាត់​ WBA Asia​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី29 ​វិច្ឆិកា​​ ខាងមុខនេះនៅ​ឯ​ប្រទេស​ថៃ​។ ​បន្ទាប់ពីការប្រកួតនេះ ​កីឡាករកម្ពុជា(កូនកាត់ខ្មែរ-អាមេរិក) ក៏មានការកក់សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់មួយទៀត ដែលនឹងធ្វើឡើងនៅ​អំឡុង​ខែ​មករា​ ឆ្នាំ​2020​ ខាង​មុខ។​

កីឡាករ​ប្រដាល់សកលកូនកាត់​ខ្មែរ​-​អាមេរិក Eric Pen បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​ធ្ងន់​របស់​ស្ថាប័ន WBA ASIA​ ដោយបាន​ផ្ដួលកីឡាករ​ឥណ្ឌូនេស៊ី Satria Antasena នៅក្នុង​ទឹក​ទី​1 នៅ​សង្វៀន​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​2019 មុននឹងការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេច កាលពីខែកក្កដាកន្លងទៅនៅប្រទេសឥណ្ឌូនេស៊ី៕


Advertisement