ទៀតហើយ!! ទីម័របន្លំអាយុកីឡាករនៅស៊ីហ្គេម

កាលពីយប់ម្សិលមិញ ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម 22ឆ្នាំ ទីម័រខាងកើត បានប្រកួតចាញ់កម្ពុជាក្នុងលទ្ធផល 5 ទល់នឹង0 ក្នុងជំនួបដំបូងរបស់ខ្លួនប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2019នេះ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍មុននឹងការប្រកួតនេះចាប់ផ្តើម គឺក្រុមបាល់ទាត់ប្រទេសទីម័រខាងកើត បានដាក់កីឡាករលើសអាយុរបស់ខ្លួនដល់ទៅ 3រូបនៅក្នុងបញ្ជីឈ្មោះចុងក្រោយមុននឹងការប្រកួតមកដល់។ តែអ្វីៗបានផ្លាស់ប្តូរវិញ ក្រោយពីគណៈកម្មការរៀបចំការប្រកួតបានពិនិត្យឃើញនូវការបន្លំទាំងនេះ។

គួរបញ្ជាក់ថា ​ការ​ប្រកួត​វិញ្ញាសា​បាល់ទាត់បុរស​នេះ​ដែរ ​គឺ​តម្រូវ​ឱ្យ​ក្រុម​ទាំង​អស់​ដែល​ចូល​រួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ ​មាន​កីឡាករ​ 20​នាក់ ដោយ​ក្នុង​ 20​នាក់​នោះ ​អាច​មាន​កីឡាករ​លើស​អាយុ​ 22​ឆ្នាំ​បានត្រឹម​តែ​ 2នាក់​ប៉ុណ្ណោះ៕


Advertisement